ជា CEO ក្រុមហ៊ុន ហនុមាន ខៀវ តូតូ បែរជាចូលចិត្តបែបសាមញ្ញៗក្នុងជីវិត

ជា CEO ក្រុមហ៊ុន ហនុមាន ខៀវ តូតូ បែរជាចូលចិត្តបែបសាមញ្ញៗក្នុងជីវិត

លោក ខៀវ សវនាថ ឬ​ហៅថា ខៀវ តូតូ ដែល​គេ​ស្គាល់​ថា​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហនុមាន ប៊ែវើរីជីស ជា​បុរស​សង្ហា​ម្នាក់ ព្រម​ទាំងហ្មត់ចត់​នឹង​ការងារ។

តាមដានជាមួយយើង៖ Million Times

CEO ខៀវ តូតូ ជា​បុគ្គល​ម្នាក់​នៅ​ពី​ក្រោយ​ភាគ​ជោគជ័យ​នៃ​ក្រុមហ៊ុន​ហនុមាន​ម្នាក់​ផង​ដែរ។ បុរស​សង្ហា​រាង​ខ្ពស់​ស្រឡះ តូតូ បាន​បញ្ចប់​ការ​សិក្សា​ជាន់ខ្ពស់ មកពី​សាកលវិទ្យាល័យ​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក University of Washington Foster School of Business ហើយ​បច្ចុប្បន្ន​លោក​ក៏​មាន​តួនាទី​ជា នាយកផ្នែកវិនិយោគ នៃ​ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន។

កើត​ក្នុង​គ្រួសារ​លំដាប់ សេដ្ឋី តែ​លោក​មិន​សូវ​ជា​ចូលចិត្ត​បង្ហាញ​ភាព​ហ៊ឺហា ឬ​សម្ភាៈ​ប្រេន​ៗ​ឡើយ តែ​ការ​រស់នៅ​ច្រើនតែ​ធម្មតា​ៗ។ នៅ​លើ​បណ្ដាញ​សង្គម ងាក​ទៅ​មើល lifestyle វីញ ឃើញ​ថា​ប្អូន​ប្រុស ​​​លោកស្រី​ ខៀវ សស៊ីលៀប ស្ថាបនិកា និង​អគ្គ​នាយិកា​ក្រុម​ប្រឹក្សា​ភិបាល នៃ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ចូលចិត្ត​បង្ហាញ​ពី​ភាព​សាមញ្ញ​របស់​ខ្លួន។ តែ​បើ​ជា​យ៉ាង​ណា ពេល​ចូលរួម​កម្មវិធី​បែប​ផ្លូវការ​ឃើញ​ថា ការ​លេង​ខ្លួន​ពិតជា​ស្រស់​សង្ហា។

សម្រាប់ស្ទីល៍​បែប​សាមញ្ញ​ៗ​លោក គឺ​ខោ​ជើង​ខ្លី និង​អាវ​យឺត ឬ​អាវ​សាច់​កំណាត់ ធម្មតា​ៗ តែ​មើល​ទៅ​ថ្លៃថ្នូរ និង​សង្ហា​ណាស់៕