ជីវិតគូរបស់អ្នកជំនួញល្បីឈ្មោះ លី ហ្សេមីន និងភរិយានៅតែជាទីចាប់អារម្មណ៍របស់មហាជន

ជីវិតគូរបស់អ្នកជំនួញល្បីឈ្មោះ លី ហ្សេមីន និងភរិយានៅតែជាទីចាប់អារម្មណ៍របស់មហាជន

ជឿជាក់​ថា ប្រិយមិត្ត​ពិតជា​នៅ​ចាំ​គូ​ស្វាមី​ភរិយា​ដែល​បាន​រៀបការ​កាលពី​ដើម​ឆ្នាំ ២០២១ ល្បី​សឹង​តែ​មួយ​ស្រុក​ខ្មែរ ទាំង​ការ​រៀបចំ​ក៏​ធំ ភ្ញៀវ​សុទ្ធតែ​លំដាប់​ៗ​អ្នក​មាន​ប្រចាំ​ប្រទេស ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​គឺ​កូន​កំលោះ​កូន​ក្រមុំ​សុទ្ធតែ​ស្រស់​ស្អាត​សម​គ្នា​ម៉ាច់​តែម្ដង។

តាមដានជាមួយយើង៖ Million Times

បើ​ទោះ​ជា​​គូ​ស្នេហ៍​លំដាប់​អភិជន​គូ​នេះ​រៀបការ​ជាង ៣ ឆ្នាំ​ក៏​ពិត​មែន ប៉ុន្តែ​ជីវិត​គូ កូន​ប្រុស​អ្នក​ឧកញ៉ា លី ហុង​ម្ចាស់​សណ្ឋាគារ The Penthouse Resident ត្រូវ​បាន​គេ​លួច​សរសើរ​គ្រប់​ពេលក្នុង​ជីវភាព​រស់នៅ​លំដាប់​​អភិជន។ ចំណែក​​ពេល​សម្រាក​កូនលោក លី ហ្សេមីន ​ត្រូវ​ជិះ​យន្តហោះ​ទៅ​មន្ទីរពេទ្យលំដាប់​ជាន់​ខ្ពស់​​នៅបរទេស។ បើ​និយាយ​ពី​ការ​ថែទាំ​គ្រួសារ ឃើញ​ថា​តាំងពី​ចាប់ផ្ដើម មក​ទល់​ពេលនេះ​ប្ដីប្រពន្ធ​កូនសេដ្ឋី​ស្រុក​ខ្មែរ​រូបនេះ នៅ​បន្ត​ផ្អែមល្ហែម​ដូច​គ្រា​ដើម។

លោក លី ហ្សេមីន ដែល​មាន​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ​នោះ មាន​ភរិយា​ដ៏​ស្រស់​ស្អាត​ឈ្មោះ អ៊ុកសាវុធ សវនា ជា​កូនស្រី​របស់​លោក លោក អ៊ុក សាវុធ មិន​សូវ​ជា​បង្ហាញ​ពី​ភាព​ហ៊ឺហា​លើ​បណ្ដាញ​សង្គម​ឡើយ ដោយ​ភាគច្រើន​កូន​ប្រុស​អ្នក​ឧកញ៉ា លី ហុង រូប​នេះ បង្ហោះ​តែ​ថ្ងៃ​ពិសេស​ៗ​ក្នុង​ជីវិត​តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា​លោក លី ហ្សេមីន បាន​រៀបការ​យ៉ាង​ធំ​ខ្លាំង កាលពី​ខែ​កុម្ភៈ​ឆ្នាំ ២០២១ រៀបចំ​ឡើង​​វិសេសវិសាល​ ព្រោះ​ទាំង​ការ​តុបតែង​លម្អ​គ្រឿង​ព័ស្តុភារ​បណ្ណាការ សម្អិតសម្អាង ផ្កាស្រស់​ដូច​ក្នុង​វិមាន។ បើ​ក្រឡេក​ទៅ​មើល​ភ្ញៀវ​កិត្តិយស​វិញ​គឺ​ថ្នាក់​ដឹកនាំ​ប្រទេស ព្រម​ទាំង​វត្តមាន​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​អ្នក​ជំនួញ​ល្បី​ៗ។

ចំណែក​ឪពុក​របស់ លី ហ្សេមីន វិញ​គឺ​អ្នកឧកញ៉ា លី ហុង គឺជា​អគ្គនាយក​នៃ​ក្រុមហ៊ុន បុរី​អង្គរ ផាលេស ដែល​ជា​ក្រុមហ៊ុន​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ ៥ និង​​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន តេង ឡាយ ឡូជីស្ទិក ព្រម​ទាំង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អង្គរ ផាលេស ឌីវេឡុបមិន ឯ.ក៕