ស្ថាបនិក Rev Up Cambodia សាងផ្នួសមួយរយៈ ក្រោយបំពេញមុខមាត់ជូនជាតិមាតុភូមិ

ស្ថាបនិក Rev Up Cambodia សាងផ្នួសមួយរយៈ ក្រោយបំពេញមុខមាត់ជូនជាតិមាតុភូមិ

សេដ្ឋី​វាល់​លាន​មកពី​គ្រួសារ ជីប ម៉ុង គឺ​លោក លាង ពៅ ហៅ Peter ស្ថាបនិក Rev Up Cambodia បាន​សម្រេច​ចិត្ត​ជ្រះថ្លា​សាង​ផ្នួស​មួយ​រយៈ ក្រោយ​ជោគជ័យ​កម្មវិធី Gumball 3000 Rally ដោយ​បាន បំបែក​កំណត់ត្រា​ពិភពលោក GUINNESS WORLD RECORD ជា​ផ្លូវការ តាម​រយៈ​ការ​ដាក់​តាំង​បង្ហាញ​រថយន្ត Supercars/Hypercars ​ច្រើនជាងគេបំផុតលើពិភពលោ។

តាមដានជាមួយយើង៖ Million Times

ថ្ងៃនេះ​អគ្គនាយក​ពហុ​ពាណិជ្ជកម្ម ក្រុមហ៊ុន ជីប និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊ែរវឺរីជីសម៉ុង​ឧកញ៉ា លាង ពៅ ហៅ ហ៊ា ភីធើរ បាន​លា​ក្រុម​គ្រួសារ ដើម្បី​សាង​ ផ្នួស ជា​ការ​បួស​រៀន​សង​គុណ​ឪពុក​ម្ដាយ (គុណម្តាយមាន ១២ គុណឪពុកមាន២១) ដែល​ជា​ជំនឿ​ទំនៀមទម្លាប់​អ្នក​កាន់​ពុទ្ធសាសនា។

ស្ថាបនិក Rev Up Cambodia អញ្ជើញ​មក​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សាង​ផ្នួស​សង​គុណ​មាតា។ ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នោះ​ដែរ​មាន​ការ​ចូលរួម​ពី​សំណាក់​ញាតិមិត្ត​បងប្អូន និង​មនុស្ស​ជំនិត​របស់​ឧកញ៉ា លាង ពៅ។

ក្រុម​គ្រួសារ​សេដ្ឋី​ជីប ម៉ុង ក៏​បាន ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​ដែល​គង់​នៅ​ពុទ្ធមណ្ឌល​វិបស្សនា​ធុរៈ​ជា​ច្រើន​អង្គ​ផង​ដែរ៕