ប្រធានាធិបតីឥណ្ឌូណេស៊ី ស្នើឲ្យយោធារក្សាស្ថិរភាពនិងសន្តិសុខមុនពេលផ្លាស់ប្តូរអំណាច

ប្រធានាធិបតីឥណ្ឌូណេស៊ី ស្នើឲ្យយោធារក្សាស្ថិរភាពនិងសន្តិសុខមុនពេលផ្លាស់ប្តូរអំណាច

ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីឌូឌូ (Joko Widodo) បានអំពាវនាវឲ្យយោធារក្សាស្ថិរភាព និងសន្តិសុខក្នុងប្រទេសមុនពេលព្រឹត្តិការណ៍ផ្លាស់ប្តូរអំណាច និងការបោះឆ្នោតក្នុងស្រុក។

នៅក្នុងសុន្ទរកថាក្នុងថ្ងៃខួបលើកទី៧៩ នៃការបង្កើតកងទ័ពជាតិឥណ្ឌូណេស៊ី (TNI) នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៥ ខែតុលា ប្រធានាធិបតី ចូកូ វីឌូឌូ បានថ្លែងថា អនាគតរបស់ឥណ្ឌូណេស៊ីជាប់ទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន២ ដែលនឹងកើតឡើងនាពេលខាងមុខគឺ ការផ្លាស់ប្តូរជំនាន់ថ្មីនៅថ្ងៃទី២០ ខែតុលា និងការបោះឆ្នោតក្នុងស្រុកនាខែវិច្ឆិកា។

តាមដានជាមួយយើង៖ Million Times

លោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់កងទ័ពជាតិឥណ្ឌូណេស៊ី ក្នុងការធានាឱ្យមានការផ្លាស់ប្តូរអំណាច និងការបោះឆ្នោតដោយរលូន។ ជាមួយគ្នានេះលោកបានស្នើឱ្យកងទ័ពជាតិ TNI រក្សាតួនាទីអព្យាក្រឹតក្នុងការបោះឆ្នោត និងរក្សាបរិយាកាសវិជ្ជមាន។ 

បន្ថែមពីនេះ លោកបានអំពាវនាវឱ្យកងទ័ពជាតិ TNI រក្សាស្ថិរភាព និងសន្តិសុខរបស់ប្រទេសតាមរយៈការពង្រឹង និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងសញ្ញាណាមួយដែលអាចរំខានដល់សន្តិសុខជាតិ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP