កីឡាករ NBA ចូលនិវត្តន៍ Zach Randolph ប្រកាសដាក់លក់ផ្ទះនៅទីក្រុង Los Angeles ក្នុងតម្លៃ ៨.៥ លានដុល្លារអាមេរិក។ Randolph បានទិញផ្ទះនេះតម្លៃត្រឹមតែ ៥.២លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០១៩ មានទីតាំងនៅសង្កាត់ San Fernando Valley នៃ Encino។
ភ្នាក់ងារចុះបញ្ជីឈ្មោះ Rod Watson នៃក្រុមហ៊ុន Distinct Concierge Real Estate បាននិយាយថា រចនាបថទំនើបរបស់ផ្ទះនេះធ្វើឱ្យវាប្លែកសម្រាប់តំបន់នេះ ដែលភាគច្រើនធ្វើពីផ្ទះកសិកម្មទំនើប។ ផ្ទះនេះលោកដាក់ឈ្មោះជាកម្មសិទ្ធិមួយប្រពន្ធរបស់លោក Laura Watson និងកូនស្រី Renecia Watson ។
បើតាម Mansion Global ផ្ទះនេះមានទំហំ ៨,៥០០ ហ្វីតការ៉េ មានបន្ទប់គេងចំនួន ៦ និងបន្ទប់ទឹក ១០។ Watson បាននិយាយថា ផ្ទះនេះពោរពេញទៅដោយគ្រឿងបរិក្ខារ រួមទាំងសូណា ស្ប៉ា កន្លែងហាត់ប្រាណ អាងហែលទឹក ទីលានបាល់បោះ រោងកុន ផ្ទះបាយក្រៅ និងបារជាដើម។
លើសពីនេះ ផ្ទះនេះក៏ពោរពេញដោយដើមឈើខ្ពស់ព័ទ្ធជុំវិញដែលមានរបងសម្រាប់ភាពឯកជនបន្ថែមទៀត។
Randolph មានវ័យ ៤៣ឆ្នាំបានលេងបាល់បោះចំនួន ១៧ រដូវកាលនៅ NBA ជាមួយ Memphis Grizzlies ក្នុងអំឡុងពេលនោះលោកជា All-Star ពីរសម័យកាល។ លេខអាវរបស់ Randolph លេខ ៥០ គឺជាលេខដំបូងដែល Grizzlies ចូលនិវត្តន៍។
Randolph គឺជាអតីតកីឡាករបាល់បោះអាជីពជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៨៥លានដុល្លារ ខណៈកាលពីឆ្នាំ២០១៤ Zach Randolph ត្រូវបានទស្សនាវដ្តី Forbes ចុះផ្សាយថា មានទ្រព្យសម្បត្តិសរុប ១៨.៨លានដុល្លារ។ ប្រាក់ខែរបស់លោកមានចំនួន ១៦.៥ លានដុល្លារក្នុងមួយឆ្នាំ។
កិច្ចព្រមព្រៀងដ៏ធំរបស់ Zach Randolph ជាមួយ Portland Trail Blazers ក្នុងឆ្នាំ២០០៥ គឺមានរយៈពេល ៦ឆ្នាំមានតម្លៃ ៨៤.៣ លានដុល្លារ។ លោកក៏បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ ក្នុងតម្លៃ ៦៦លានដុល្លារជាមួយ Memphis Grizzlies ក្នុងឆ្នាំ២០១១ និងកិច្ចសន្យារយៈពេល ២ឆ្នាំដែលមានតម្លៃ ២៤ លានដុល្លារជាមួយ Sacramento Kings ក្នុងឆ្នាំ២០១៧៕
អត្ថបទ៖ ជីវ័ន រូបភាព៖ Getty Images