​តើ ​JB ដែល​មក​កាត់​សក់​ឱ្យ Eric កូន​ថៅកែ​ហនុមាន​ ជា​នរណា?​

Eric ​កូនប្រុស​របស់​ថៅកែហនុមាន ដែលជាលំដាប់សេដ្ឋីនៅស្រុកខ្មែរ បាន​ហៅ​ជាង​កាត់​សក់​កំពុង​ល្បី​ឈ្មោះ​ខ្លាំង JB (Jamiel Bustos) ​មក​កម្ពុជា​ដើម្បី​កាត់​សក់​ឱ្យ​ខ្លួន​ដែល​កំពុង​ ក្លាយជាល្បី​ខ្លាំង​។

ដំបូង​ឡើយ​មិន​មាន​អ្នក​ស្គាល់​ជាង​កាត់​សក់​លំដាប់​សេដ្ឋី​ៗ​នេះ​ទេ តែ​ក្រោយ​ពី​មាន​ការ​បង្ហាញ​ក្នុង​វីដេអូ​ ក៏​ដូចជា​តិកតុក​មក គឺ​គេ​បាន​ស្គាល់​គ្រប់​គ្នា​ថា​ ម្នាក់​កាត់​សក់​នេះ​គឺ JB ​ដែល​ទើប​មាន​វ័យ​២០​ឆ្នាំ​ប៉ុណ្ណោះ តែ​ក្លាយ​ទៅ​ជា​សេដ្ឋី​ម្នាក់​ទៅ​ហើយ។

JB ​ជា​ជនជាតិ​កាណាដា ​កើត​ក្នុង​គ្រួសារ​លំបាក​មួយ​មិន​ធូរធា​ខ្លាំង​នោះ​ទេ។ តែ​បុរស​វ័យ​ក្មេង​រូប​នេះ​ជម្នះ​ខ្លាំង​មែនទែន​ជាមួយ​គ្រួសារ​រហូត​សម្រេច​បំណង​ក្លាយ​ជា​ជាង​កាត់​សក់​នេះ​បាន។ 

តាមដានជាមួយយើង៖ Million Times

JB ​ចាប់​អារម្មណ៍​ការ​កាត់​សក់​នេះ​តាំង​ពី​អាយុ​៨​ឆ្នាំ ​ហើយ​ដំបូង​ឡើយ​គេ​តែងតែ​កាត់​សក់​ឱ្យ​មិត្ត​នៅ​សាលា​របស់​ខ្លួន​ដោយ​មិន​យក​ប្រាក់​ទេ។ ​ដោយសារ​តែ​មាន​ជំនាញ ​និង​ចេះ​ប្រម៉ូដ​ខ្លួន​ឯង​ខ្លាំង​នេះ​ហើយ​ទើប​បាន​ជា​កេរ្ដិឈ្មោះ​របស់​គេ​កាន់​តែ​កើន​ឡើង​ខ្លាំង ​និង​ល្បីល្បាញ​មែនទែន​នៅ​លើ​បណ្ដាញ​សង្គម។ ​តាំង​ពី​ក្មេង​ដែល​ពិបាក តែ​បច្ចុប្បន្ន JB ​ក្លាយ​ជា​អ្នក​មាន​បាន​ខ្លាំង​និង​ត្រូវ​បាន​អ្នក​មាន​លំដាប់​សេដ្ឋី​ជា​ច្រើន​នាក់​ហៅ​គេ​ទៅ​កាត់​សក់​ឱ្យ​រហូត។ 

​ថ្មី​ៗ​នេះ​ក៏​យើង​បាន​ឃើញ Eric ​ហៅ​អ្នក​ល្បីល្បាញ​រូប​នេះ​មក​កម្ពុជា​ដើម្បី​កាត់​សក់​ឱ្យ​ខ្លួន​ដែរ។ គេ​មិន​ទាន់​ដឹង​តម្លៃ​ថា​ប៉ុន្មាន​ទេ​ក្នុង​ការ​កាត់​សក់​នេះ តែ​បើ​កន្លង​មក​គឺ​មិន​ថោក​ឡើយ​សម្រាប់​វត្តមាន​របស់ JB ​ព្រោះ​ក្រៅ​ពី​កាត់​សក់​ទៅ គេ​នៅ​ធ្វើ​មាតិកា​ជា​ច្រើន​ទៀត​ដើម្បី​ជួយ​ប្រម៉ូដ​ដល់​អតិថិជន​របស់​ខ្លួន។

 ប៉ុន្តែលំដាប់គ្រួសារអភិជនដូចកូនប្រុសថៅកែហនុមាន មិនមែនជាបញ្ហាឡើយ។  និយាយ​ពី​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់ JB ​គឺ​រូបគេ​កើត​នៅ​ហ្វីលីពីន តែ​គ្រួសារ​របស់​គេ​ផ្លាស់​ទៅ​រស់​នៅ​កាណាដា ទុក​ឱ្យ​គេ​នៅ​ជាមួយ​សាច់​ញាតិ​ដល់​អាយុ​៤​ឆ្នាំ។ ​នៅ​វ័យ​នេះ​ដែរ ​គ្រួសារ​របស់​គេ​ក៏​បាន​បែក​គ្នា ​ហើយ JB ​ទៅ​រស់​នៅ​ជាមួយ​ម្ដាយ៕

អត្ថបទ៖ រ៉ាវី រូបភាព៖ បណ្តាញសង្គម