មិនមែនចេះតែកែស្ងាត់ៗទេ! បើចង់កែប្រែព័ត៍មានទាំងនេះ អ្នកជាប់ពន្ធត្រូវជូនដំណឹងមករដ្ឋបាលសារពើពន្ធ

មិនមែនចេះតែកែស្ងាត់ៗទេ! បើចង់កែប្រែព័ត៍មានទាំងនេះ អ្នកជាប់ពន្ធត្រូវជូនដំណឹងមករដ្ឋបាលសារពើពន្ធ

សម្រាប់សហគ្រាសណាមួយដែលចង់កែប្រែព័ត៍មានមួយចំនួន ដាច់ខាតត្រូវជូនដំណឹងមករដ្ឋបាលសារពើពន្ធដើម្បីចុះបញ្ជីនិងធ្វើការបច្ចុប្បន្នភាពអំពីព័ត៍មាន។


យោងតាមអគ្គនាយកដ្ឋានពន្ធដា អ្នកជាប់ពន្ធដែលបានចុះបញ្ជីពន្ធដារ មានកាតព្វកិច្ចជូនដំណឹងមករដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល១៥ថ្ងៃ បន្ទាប់ពីមានការកែប្រែព័ត៍មានសហគ្រាសណាមួយក្នុងចំណោមព័ត៍មានដូចខាងក្រោម៖

តាមដានជាមួយយើង៖ Million Times


-អាសយដ្ឋាន
-ទ្រង់ទ្រាយ

-នាមករណ៍

-កម្មវត្ថុអាជីវកម្ម ឬសកម្មភាពអាជីវកម្ម
-ការផ្ទេរ ឬការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន
-សមាសភាពអ្នកគ្រប់គ្រងសហគ្រាស ឬសាខា

-ការបញ្ឈប់អាជីវកម្ម
-អ្នកទទួលបន្ទុកកិច្ចការពន្ធដារ
-ព័ត៍មានពីគណនីធនាគារ
-ព័ត៍មានទំនាក់ទំនង លេខទូរសព្ទ សារអេឡិចត្រូនិច។

ជាមួយគ្នានេះ កាន់តែងាយស្រួលការធ្វើបច្ចុប្បន្នភាពព័ត៍មានសហគ្រាសតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៍មាន (CamDx) ដោយប្រព័ន្ធនេះបានបន្ថែមនូវមុខងារចុះបញ្ជីកែប្រែព័ត៍មានក្រុមហ៊ុនឬសហគ្រាស៕



អត្ថបទ៖ នារតី