បរិមាណនាំចេញកសិផលកម្ពុជាកើនឡើង ៥៧% គិតត្រឹម៦ខែដំបូងឆ្នាំ២០២៤

គិតត្រឹម៦ខែដំបូងនៃឆ្នាំ២០២៤ បរិមាណនាំចេញកសិផលពីកម្ពុជាកើនឡើង ៥៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ភាគច្រើនដោយសារកំណើននៃការនាំចេញដំឡូងមី គ្រាប់ស្វាយចន្ទី និងស្រូវ។ នេះបើតាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

តាមដានជាមួយយើង៖ Million Times



ទន្ទឹមនឹងនោះ សម្រាប់ទីផ្សារសំខាន់នៃកសិផលនាំចេញស្ទើរតែ៩៤% របស់កម្ពុជា គឺប្រទេសវៀតណាម ថៃ និង ចិន។ សម្រាប់ប្រទេសវៀតណាម កសិផលនាំចេញច្រើនជាងគេគឺ ស្រូវ ស្វាយចន្ទី ដំឡូងមី និងស្វាយស្រស់។ សម្រាប់ប្រទេសថៃ មានដំឡូងមី ស្វាយស្រស់ ម្ទេស និងកន្ទក់។ ចំណែកឯប្រទេសចិនមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀនផងដែរ។ ជាមួយគ្នានេះ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត ផ្លែមៀនស្រស់ ម្រេច និងម្ទេសស្រស់ គឺជាកសិផលកម្ពុជាកំពុងត្រូវប៉ាន់ និងកំពុងមានកំណើននាំចេញទៅក្រៅប្រទេស បន្ទាប់ពីស្រូវ ស្វាយចន្ទី និងដំឡូងមីផងដែរ ។

បើនិយាយពីការនាំចេញ គ្រាប់ស្វាយចន្ទីឆៅ​ វិញ មានតម្លៃជិត១ពាន់លានដុល្លារ ដែលប្រហែលនឹង១ភាគ៣ នៃតម្លៃនាំចេញកសិផលសរុបរបស់កម្ពុជា ដែលនាំឲ្យឈរនៅលំដាប់ខ្ពស់ជាងគេធៀបនឹងកសិផលដទៃ។



បន្ថែមពីនេះ ដើម្បីបង្កើនកំណើននាំចេញកសិផលខ្មែរទៅទីផ្សារអន្តរជាតិឲ្យាកន់តែផុសផុល ក្រសួងពាណិជ្ជកម្មក៏កំពុងពិភាក្សាដើម្បីដាក់លើ Cambodiatrade.com និង Alibaba.com ។ ម្យ៉ាងទៀត បន្ទាប់ពីអង្ករ កសិផលខ្មែរ២ប្រភេទទៀតដែលមានដូចជា គ្រាប់ស្វាយចន្ទីរនិងគុយទាវខ្មែរ ក៏កំពុងត្រៀមសម្រាប់នាំទៅកាន់ទីផ្សារអឺរ៉ុបផងដែរ៕



អត្ថបទ៖ នារតី