ABA នៅកម្ពុជារកប្រាក់ចំណេញសុទ្ធបាន ២៧៦.៤៨លានដុល្លារក្នុងឆ្នាំ២០២៣

ABA នៅកម្ពុជារកប្រាក់ចំណេញសុទ្ធបាន ២៧៦.៤៨លានដុល្លារក្នុងឆ្នាំ២០២៣

ធនាគារ ABA​ ដែល​កំពុងនាំមុខគេមួយនៅ​កម្ពុជា​ បាន​ចេញផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៤ ដែល​បាន​ធ្វើ​សវន​កម្ម​រួច​ ក្នុងនោះ ABA បានកត់ត្រាប្រាក់​ចំណេញ​សុទ្ធ​សម្រាប់​ឆ្នាំ​២០២៣ បាន​កើនឡើង​ដល់​ ២៧៦.៤៨ លាន​ដុល្លារ។​

កំណើនប្រាក់ចំណេញសុទ្ធដ៏សន្ធឹកសន្ធាប់នេះ ធនាគារ ABA បានបញ្ជាក់ពីការ​ឆ្លុះ​បញ្ចាំង​ពី​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​អនុវត្ត​កិច្ច​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដ៏​ត្រឹមត្រូវ​របស់​ ABA​ ។​ ABA ថា កំណើន​នេះ​ ក៏​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​សញ្ញា​នៃ​កិច្ច​គ្រប់គ្រង​ផ្ទៃក្នុង​ និង​ការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ​។​

តាមដានជាមួយយើង៖ Million Times

ក្នុងរបាយការណ៍របស់ខ្លួន ABA បានបន្តថា ធនាគារ​អាច​រក្សា​បាន​នូវ​កំណើន​ប្រាក់​ចំណេញ​តាម​រយៈ​ការ​ផ្តល់​ឥណទាន​ (​ប្រាក់​កម្ចី​)​ ជា​ច្រើន​របស់​ខ្លួន​ ។​ ABA​ បាន​បង្កើន​ផលប​ត្រ​ប្រាក់​កម្ចី​របស់​ខ្លួន​ចំនួន​ ១.៣២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ ដែល​នាំ​ឲ្យ​ធនាគារ​ទទួល​ចំណូល​ជា​ច្រើន​ពី​ការ​ប្រាក់សុទ្ធ​។

យោង​តាម​របាយការណ៍​នេះ​ ABA​ នៅ​តែ​បន្ត​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ ដោយ​ពង្រឹង​ជំហរ​ ជា​គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី​ចម្បង​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​ និង​ជា​ច​លករ​ដ៏​សំខាន់​ ក្នុង​ការ​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ABA Bank