កាលពីថ្ងៃចុងសប្ដាហ៍មុន ត្រកូលអភិជន ២ គ្រួសារ បានភ្ជាប់សាច់ភ្ជាប់ឈាមគ្នា ដោយរៀបចំកម្មវិធីភ្ជាប់ពាក្យយ៉ាងគគ្រឹកគគ្រេងគឺកូនប្រុសម្ចាស់ក្រុមហ៊ុនស្រាបៀ ហនុមាន លោក ផន មុតច័ន្ទឧត្តម និងកូនស្រីអ្នកឧកញ៉ា លាង ហួង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន ធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ហើយជាទីតាំងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ជីប ម៉ុងផងដែរ។

កូនកំលោះ ផន មុតច័ន្ទឧត្តម ដ៏ស្រស់សង្ហា និងកញ្ញាស្រស់សោភា អ៊ឹង នីខូល បានរៀបចំតុបតែងខ្លួនបែបខ្មែរ ហើយមានលម្អដោយផ្កាស្រស់រីកជាច្រើនដែលមើលទៅស្រស់ស្រទន់ អមដោយការបំផុតគំនិតច្នៃជាផ្កាឈូកយ៉ាងធំ។
គ្រាន់តែពិធីភ្ជាប់ពាក្យ រៀបចំយ៉ាងអស្ចារ្យបែបនេះហើយចាំមើលដល់ថ្ងៃមង្គលការទៀតនោះ ច្បាស់ជាធំខ្លាំង និងកាន់តែអញ្ជើញភ្ញៀវច្រើនហើយ ព្រោះទាំងខាងគ្រួសារ ជីប ម៉ុង និងគ្រួសារខាងថៅកែស្រាបៀហនុមាន សុទ្ធតែមានមុខមាត់ធំក្នុងសង្គម។
គួរបញ្ជាក់ថា Erich និង Nicole ស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ ដោយមានចាស់ទុំទាំងសងខាងដឹងឮ ហើយបានគាំទ្រស្នេហាយុវវ័យប្រុសស្រីទាំងគូ។ ជារឿយៗ Erich និង Nicoleតែងតែចូលរួមកម្មវិធីផ្សេងៗនៃគ្រួសារទាំង ២៕












អត្ថបទ៖ ឆដា, រូបភាព៖ One Memory




