នាឡិកាដៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ តម្លៃជិត ១០ ម៉ឺនដុល្លារ

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​មក​ដល់​កម្ពុជា​​ប៉ុន្មាន​ម៉ោង​មុន​នេះ ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី​ថៃ បាន​ជ្រើសរើស​សម្លៀកបំពាក់​​ច្នៃ​ចេញ​ពី​កំណាត់​ប្រពៃណី​ថៃ​ធម្មតា អម​ដោយ​គ្រឿង​អលង្ការ​លម្អ​ខ្លួន សមសួន​ជា​ឋានៈ​​ប្រមុខ​រាជរដ្ឋាភិបាល​ថៃ។

គ្រឿង​អលង្ការ​តូច​ៗ​ដូចជា​ក្រវិល ចិញ្ចៀន ខ្សែក កន្លាស់​អាវ ២ ពណ៌​មាស និង​ប្រាក់ ដែល​មើល​មិន​ដឹង​ថា​ជា​ប្រេន​អ្វី​ឡើយ។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​បន្ថែម​ដោយ​នាឡិកា​ប្រណីត​ដែល​ប្រេន​ល្បី​លំដាប់​ពិភពលោក។

នាឡិកា Patek Philippe Nautilus Rose Gold Silver Opaline Dial 7118/1R ដែល​ជា​ប្រេន Patek Philippe របស់​ប្រទេស​ស្វីស។ ចំណែក​តម្លៃ​នាឡិកា​នោះ​មាន​ចន្លោះ​ពី ៦២ ០០០ ទៅ​ដល់ ៩៨ ០០០ ដុល្លារ​ឯណោះ។

គួរបញ្ជាក់ផងដែរថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ មាននាឡិកា ៧៥​ គ្រឿងដែលមានតម្លៃ ១៦២ ​លានបាត និង​កាបូប ២១៧​​មានតម្លៃ ៧៦​ លានបាត៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ STPM