ទាំងនេះជាហេតុផលដែលអតិថិជន​ទូទាំងប្រទេស ជ្រើសរើសយកអង្ករកូនខ្មែរ

រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ គឺជា​រោង​ម៉ាស៊ីន​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​ក្នុង​ស្រុក​ច្រើន​ឆ្នាំ​មក​ហើយ។ ក្រោម​ការ​ដឹកនាំ​របស់​ឧកញ៉ា យុត្ត បញ្ញា អគ្គនាយក និង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ អង្ករ​ដែល​ចេញ​ពី​រោង​ម៉ាស៊ីន​មួយ​នេះ ទាំង​សភាព​រូបរាង និង​គុណភាព​ពិតជា​ល្អ អស្ចារ្យ។

តាមដានជាមួយយើង៖ Million Times

ពិសេស​បំផុត​នោះ រោងម៉ាស៊ីនកិនស្រូវកូនខ្មែរ បាន​ជ្រើសរើស​ប្រភេទ​ស្រូវ​ខ្មែរ មាន​ប្រភព​មកពី​ខេត្ត​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ ហើយ​មាន​ការ​មើល​ថែ​ទាំ​ដិតដល់ ព្រម​ទាំង​បច្ចេកទេស​​ស្រប​តាម​ស្ដង់ដារ។ មួយ​ក្នុង​ចំណោម​​​ហេតុ​ផល​​ដែល​អតិថិជន គួរ​ជ្រើសរើស​យក​អង្ករ​កូនខ្មែរ​ជា​ម៉ាក​សញ្ញា​​អាច​ជឿជាក់ ១០០% ថា ជា​អង្ករ​បាត់ដំបង​ពិត។

ចំណែក​ហេតុផល​ជាច្រើន​ទៀត ដែល​ប្រជាពលរដ្ឋ​គួរ​ជ្រើសរើស​យក​អង្ករ​កូនខ្មែរ មាន​ដូចជា៖

១. អនាម័យ​ខ្ពស់ និង​វេចខ្ចប់​ស្អាត
២. មាន​ជម្រើស​វេច​ខ្ចប់​ច្រើន​ចំណុះ
៣. អង្ករ​បាត់ដំបង​ពិត​ប្រាកដ
៤. អង្ករ​ធម្មជាតិ​សុទ្ធ​ល្អ
៥. សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម
៦. ក្រអូប ទន់ ឱជារស​ឆ្ងាញ់​ពិសា
៧. តម្លៃ​សមរម្យ សេវាកម្ម​រហ័ស
៨. ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​ក្នុង​រាជធានី​ភ្នំពេញ

មិន​ត្រឹម​ល្បី​ឈ្មោះ​ធម្មតា​ឡើយ អង្ករ​ដែល​ចេញ​ពី​រោងម៉ាស៊ីនកិនស្រូវកូនខ្មែរ ក៏​មាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ភោជនីយដ្ឋាន​ធំ​ៗ​ជាច្រើន​ផង​ដែរ។ កាន់តែ​អស្ចារ្យ​អាហារ​ប្រភេទ​ណា ក៏​កាន់តែ​មាន​ឱជារស​ឆ្ងាញ់ ពេល​បាន​ញ៉ាំ​ជា​មួយ​បាយ ដែល​ដាំ​ចេញ​ពី​អង្ករ​កូន​ខ្មែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ រោងម៉ាស៊ីនកិនស្រូវកូនខ្មែរ