ចង់បានកុំព្យូទ័រយួរដៃ តម្លៃ​សមរម្យ ទាន់សម័យ កុំ​ភ្លេច ASUS Commercial Laptop ExpertBook B1

បច្ចុប្បន្ន​កុំព្យូទ័រ​យួរ​ដៃ​ គឺជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ធ្វើការ​ងារ​គ្រប់​ផ្នែក​ទាំងអស់ ប៉ុន្តែ​ប្រសិនបើ​លោក​អ្នក​ចង់បាន​ប្រភេទ Laptop មាន​តម្លៃ​សមរម្យ ហើយ​មាន​ភាព​ទាន់​សម័យ​ទាំង​ផ្នែក​បច្ចេកវិទ្យា និង​រូបរាង កុំ​មើល​រំលង​ឲ្យ​សោះ ASUS Commercial Laptop ExpertBook B1។

តាមដានជាមួយយើង៖ Million Times

កុំព្យូទ័រ​យួរ​ដៃ ASUS Commercial Laptop ExpertBook B1 គឺ​មក​ជាមួយ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា Intel® Core™ i7, i5,i3  ជំនាន់​ទី 13 ដែល​កើន​ឡើង ដោយ​ផ្ដល់​នូវ​សមត្ថភាព​ខ្លាំង ដើម្បី​បំពេញ​កិច្ចការ​បាន​យ៉ាង​ល្អ និង​រលូន។ ជាមួយ RAM រហូតដល់ Up to 48 GB និង​ការ​ផ្ទុក​ទំហំ​ធំ  ExpertBook B1 គឺជា​គ្រឿង​កុំព្យូទ័រ​យួរ​ដៃ សម្រាប់​អាជីវកម្ម និង​សិស្សានុសិស្ស និស្សិត​យក​ទៅ​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល ដែល​ផ្ដល់​ឲ្យ​លោក​អ្នក​នូវ​សមត្ថភាព ប្រតិបត្តិ​ការងារ​​មាន​ភាព​ល្អ​ប្រសើរ ព្រម​ទាំង​ធានា​ការ​ចូល​ប្រើ​ទិន្នន័យ​ដោយ​ឆាប់រហ័ស។ 

កុំព្យូទ័រ​យួរ​ដៃ​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​រៀបចំ សម្រាប់​ការ​តភ្ជាប់​អ៊ីនធឺណិត​ដាច់​ដោយឡែក ដោយ​ប្រើ WIFI 6E ដែល​ផ្ដល់​នូវ​ការ​តភ្ជាប់​​លឿន និង​មិន​រអាក់រអួល​លើ​ការ​ភ្ជាប់​អ៊ីនធឺណិត​នោះ​ទេ។

** លក្ខណៈ​ពិសេស​របស់ ASUS ExpertBook B1 series មាន​ដូចជា៖

– FingerPrint ជា​ឧបករណ៍ ស្កេន​ក្រយៅដៃ ដោះ​សោ​កុំព្យូទ័រ

– ប្រព័ន្ធ TPM 2.0 ដែល​បង្កប់​ក្នុង Firmware ជាមួយ​ឧបករណ៍ TPM ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ទិន្នន័យ​សំខាន់ៗ​ក្នុង​កុំព្យូទ័រ

– មាន​ធ្វើ​តេស្ត ស្តង់ដារ USA Military-grade និង​ការ​ធ្វើ​តេស្ត​ដែល​មាន​គុណភាព​របស់ ASUS ដែល​អាស្រ័យ​លើ​ឧបករណ៍​នីមួយ​ៗ។ ការ​ធ្វើ​តេស្ត MIL-STD-810 ត្រូវ​បាន​អនុវត្ត​លើ​ផលិតផល ASUS Commercial ប៉ុណ្ណោះ។ មាន​ការ​ការពារ​បន្ថែម​ជាមួយ ASUS Perfect Warranty ។ 

– IR Camera ជា​កន្លែង​បិទ និង​បើក​កាមេរ៉ា ការពារ​សុវត្ថិភាព​អ្នកប្រើប្រាស់

– ឧបករណ៍​គ្រប់គ្រង ASUS រួម​បញ្ចូល ASUS Control Center និង ASUS Business Manager platform។ ASUS Control Center  សម្រាប់ ឆែក​មើល​សុខភាព កុំព្យូទ័រ និង​ប្រព័ន្ធ​នានា​ក្នុង​កុំព្យូទ័រ។

នៅ​ហាង FSC Computer មាន​លក់ ASUS គ្រប់​ប្រភេទ ហើយ​ក៏​មានASUS Commercial Laptop ExpertBook B1 និងស៊េរី​ផ្សេង​ៗ​ជាច្រើន​ទៀត​ផងដែរ។ អ្វី​ដែល​កាន់តែ​ពិសេស សម្រាប់​អតិថិជន អាច​ជ្រើសរើស​ការ​បង់​រំលស់ និង​បង់​ផ្ដាច់​តែម្ដង​ក៏​បាន៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ