លោក Junjie Zhang ស្ថាបនិក និងជានាយកប្រតិបត្តិហាងតែគុជល្បីនៅចិន Chagee បានក្លាយជាមហាសេដ្ឋីវ័យក្មេង បន្ទាប់ពីក្រុមហ៊ុនរបស់លោកសម្រេចបោះភាគហ៊ុន លក់លើទីផ្សារ Nasdaq នាពេលកន្លង។
តាមដានជាមួយយើង៖
Million Times


ភាគហ៊ុនរបស់ Chagee ចាប់ផ្ដើមដាក់ឲ្យជួញដូរលើទីផ្សារ Nasdaq កាលពីថ្ងៃព្រហស្បតិ៍ ហើយចំពោះការបោះជំហានចូលផ្សារហ៊ុនលើកដំបូងនេះ Chagee ប្រមូលលុយបានរហូតដល់ ៤១១លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
លោក Zhang ដែលជាម្ចាស់ភាគហ៊ុនធំ មានចំណែករហូតដល់ ៥៤% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ក៏ទទួលបានភាគលាភមិនតិចផងដែរ ដោយទ្រព្យសម្បត្តិរបស់លោកបានកើនដល់ ២,១ពាន់លានដុល្លារ។

គួរជម្រាបដែរថា លោក Zhang បានបង្កើតហាងតែ Chagee ដំបូងនៅក្នុងឆ្នាំ២០១៧ ដោយផ្ដោតសំខាន់លើការឆុងតែទឹកដោះគោ ហើយបច្ចុប្បន្ននេះហាងតែ Chagee មានសាខារហូតដល់ ៦ ៤០០កន្លែងទូទាំងសកលលោក៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg