សែរាជវង្សអារ៉ាប៊ីសាអូឌីត ត្រៀមជួយ Ronaldo ទិញក្លិបបាល់ទាត់ Valencia ពីមហាសេដ្ឋីសិង្ហបុរី

ដំណឹងនៃការលក់ក្លិបបាល់ទាត់ Valencia CF របស់មហាសេដ្ឋីសិង្ហបុរី Peter Lim ហាក់មិនទាន់រសាត់បាត់ឡើយ ខណៈបច្ចុប្បន្នបុគ្គលដែលចាប់អារម្មណ៍ក្លាយជាម្ចាស់ក្លិបថ្មី ត្រូវបានលេចលឺថា ជាកីឡាករបាល់ទាត់កំពូល Cristiano Ronaldo។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មានកីឡា Mundo Deportivo បានចុះផ្សាយថា Ronaldo មានឱកាសខ្ពស់ក្នុងការវិលមកកាន់លីគកំពូលអេស្ប៉ាញ ក្នុងនាមជាម្ចាស់ក្លិប Valencia ក្រោមការជួយជ្រោមជ្រែងពីសែរាជវង្សនៃប្រទេសអារ៉ាប៊ីសាអូឌីត គួបផ្សំទំនាក់ទំនងរវាងលោក និងមហាសេដ្ឋី Peter Lim ដែលរាប់អានគ្នាជិតស្និទ្ធផង។

Ronaldo នឹងមិនបារម្ភពីស្ថានភាពហិរញ្ញវត្ថុដើម្បីទិញក្លិបប្រជៀវ ដោយទទួលបានការគាំទ្រពីព្រះអង្គម្ចាស់ Prince Mohammed bin Salman ខណៈកន្លងមកគេហទំព័រ Forbes ធ្លាប់វាយតម្លៃក្លិបបាល់ទាត់ Valencia ប្រហាក់ប្រហែល ២១៧លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Sport News