ក្រុមហ៊ុន ASUS បានបញ្ចេញ Desktop មួយប្រភេទដែលសក្ដិសមខ្លាំងមែនទែនទៅលើផ្នែកការងារការិយាល័យ អាជីវកម្ម និងការងារផ្សេងៗទៀត ដែលម៉ូដែលនោះមានឈ្មោះថា ASUS ExpertCenter D Serie។


កុំព្យូទ័រ ASUS ExpertCenter D Series ដែលមានកម្លាំងម៉ាស៊ីនខ្លាំង លឿន ស្ងាត់ល្អ ធន់ និងការប្រើប្រាស់ការងារប្រចាំថ្ងៃ ព្រមទាំងមានប្រព័ន្ធការពារ TPM 2.0 ដែលជួយរក្សាទិន្នន័យកាន់តែមានសុវត្ថិភាពខ្ពស់។
នេះជាម៉ូដែល Desktop កំពុងពេញនិយមខ្លាំង សម្រាប់ការងារទូទៅ ជាពិសេសផ្នែកការិយាល័យផ្ទាល់តែម្ដង ជាមួយទំហំល្មម និងធន់បានល្អ ប្រើបានយូរឆ្នាំ។ សម្រាប់ ASUS ExpertCenter D Series នេះ មានការធានាជូនអតិថិជនរហូតដល់ទៅ៣ឆ្នាំឯណោះ ដែលនេះសបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការប្រើប្រាស់បានយូរឆ្នាំ មិនងាយខូចនោះទេ។


កុំព្យូទ័រលើតុ ExpertCenter ត្រូវបានអ្នកជំនាញបំពាក់ដោយប្រព័ន្ធដំណើរការ Intel® Core™ ទំនើបចុងក្រោយបំផុត រហូតដល់ជំនាន់ទី១៣ និងក្រាហ្វិក NVIDIA GeForce ឬ NVDIA RTX ដែលអាចជួយឲ្យអាជីវកម្មធ្វើការបានច្រើនជាងមុន ងាយស្រួលជាងមុន និងនៅកន្លែងផ្សេងៗច្រើនជាងមុន។
អត្ថប្រយោជន៍សំខាន់នៃ ASUS ExpertCenter D Series គឺ Save Space, ការបន្ថែមគ្រឿងបន្លាស់ តម្លៃសមរម្យ និងការបន្ថែមគ្រឿងបន្លាស់ពេញលេញ។


កុំព្យូទ័រលើតុ ExpertCenter Essential (D5), Advanced (D7) និង Premium (D8 & D9) ផ្តល់ជូននូវការប្រមូលផ្តុំរចនាសម្ព័ន្ធ និងតម្លៃ សមរម្យ មានជម្រើសជាច្រើន ដូចជា Core i3 , Core i5 , Core i7 រហូតដល់ Core i9 សំរាប់អាជីវកម្មគ្រប់ទំហំ ចាប់ពីការិយាល័យតូច និងមធ្យមរហូតដល់សហគ្រាសធំ។ មានជម្រើសជាច្រើន។
ហាង FSC Computer មានលក់ ASUS ExpertCenter D Series ដែលជាជម្រើសដ៏ល្អ សម្រាប់ការងារ ឬអាជីវកម្មប្រចាំថ្ងៃរបស់លោកអ្នក ផ្ដល់ទំនុកចិត្ត និងភាពជឿជាក់ជូនអតិថិជន មានការធានារហូតដល់ ៣ ឆ្នាំ។ បើប្រិយមិត្តបានឃើញ អាចរកជាវបាននៅ FSC Computer។
សម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើម៉ូដែលខាងលើ អាចទៅមើលផ្ទាល់នៅហាង FSC Computer ដែលផ្ដល់ទាំងទំនុកចិត្ត និងការពន្យល់ពីការប្រើប្រាស់បានយ៉ាងច្បាស់ៗជូនអតិថិជន៕




អត្ថបទ៖ មេរ៉ា, រូបភាព៖ FSC Computer