ប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាលើការហាមឃាត់ និងរឹតបន្តឹងទិដ្ឋាការ សម្រាប់ប្រជាជនមកពី ៤៣ប្រទេស ក្នុងការចូលមកជាន់ទឹកដីអាមេរិក ខណៈផែនការមួយនេះនៅមិនទាន់ទទួលបានការយល់ព្រមពីរដ្ឋបាលរបស់លោក Trump នៅឡើយ។


សារព័ត៌មានអាមេរិក The New York Times បានចុះផ្សាយថា ផែនការរឹតបន្តឹងទិដ្ឋាការថ្មីនេះ នឹងត្រូវបែងចែកជា ៣ដំណាក់កាលធំៗ ដោយក្រុមប្រទេសស្ថិតក្នុងបញ្ជីពណ៌ក្រហម នឹងមិនអនុញ្ញាតឲ្យចូលអាមេរិកដាច់ខាត ពណ៌ស្លាទុំសម្រាប់រឹតបន្តឹងទិដ្ឋាការចំពោះភ្ញៀវទេសចរណ៍ និងជនអន្តោប្រវេសន៍ ខណៈពណ៌លឿង មិនតម្រូវឲ្យផ្ដល់ទិដ្ឋាការឲ្យ ប៉ុន្តែមានសិទ្ធតវ៉ារយៈពេល ៦០ថ្ងៃ។

សម្រាប់ពលរដ្ឋជាប់ក្នុងបញ្ជីពណ៌លឿង ដែលមានបំណងទៅអាមេរិក មានសិទ្ធតវ៉ាទាមទារទិដ្ឋាការរយៈពេល ៦០ថ្ងៃ ហើយបើសិនជាហួសពេលកំណត់ នឹងត្រូវដាក់ឈ្មោះទៅក្នុងបញ្ជីពណ៌ស្លាទុំ ឬពណ៌ក្រហម។
គួរជម្រាបដែរថា បច្ចុប្បន្នផែនការមួយនេះ កំពុងត្រូវបានពិនិត្យដោយរដ្ឋបាលលោក Trump ហើយវាអាចនឹងមានការការប្រែបន្ថែមទៀត ដ្បិតវាមិនទាន់ទទួលបានការយល់ព្រម និងចូលជាធរមាននៅឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters