បាក់ស្រុតធ្នឹមស្ពានផ្លូវល្បឿនលឿនកំពុងសាងសង់សង្កត់កម្មករ ៥នាក់ស្លាប់ និង ២២នាក់រងរបួសនៅថៃ

សារព័ត៌មាន Bangkok Post បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និង ២២នាក់រងរបួស ក្នុងហេតុការណ៍បាក់ធ្នឹមបេតុងស្ពានផ្លូវល្បឿនលឿនដែលកំពុងសាងសង់នៅជិតផ្លូវ Rama II ក្នុងសង្កាត់ Chom Thong ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃសៅរ៍។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ធ្នឹមបេតុងដែលកំពុងសាងសង់ ស្ថិតនៅចម្ងាយប្រហែល ២០០ម៉ែត្រ ពីច្រកចូលផ្លូវល្បឿនលឿន បានបាក់សង្កត់លើផ្លូវល្បឿនលឿន ដែលមានស្រាប់ បណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់ ខណៈដែលកម្មករ​ជាង​ ២០​នាក់​នៅ​កន្លែង​នោះ​ក្នុង​ពេល​បាក់​ស្រុត​។

តាមដានជាមួយយើង៖ Million Times

ក្រុមជួយសង្គ្រោះ និងមន្ត្រីមកពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយទីក្រុងបាងកក បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីកំណត់ទីតាំង និងជួយអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក ដោយប្រើសត្វឆ្កែ sniffer និងឧបករណ៍ឯកទេស។

គិត​ត្រឹម​ម៉ោង ៧ ព្រឹក កម្មករ ៥ នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ បាន​ស្លាប់ ហើយ​យ៉ាង​ហោច​ណាស់ ២២ នាក់​ផ្សេង​ទៀត​បាន​រង​របួស។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្ត ខណៈដែលជនរងគ្រោះ ៤នាក់ត្រូវបានស្រង់ចេញពីកំទេចកំទី ហើយសាកសពម្នាក់ទៀតនៅបាត់ខ្លួននៅឡើយ។ អ្នក​ស្លាប់​ទាំង​៥​នាក់​នោះ​រួម​មាន​ជនជាតិ​ថៃ​៣​នាក់ ជាវិស្វករ​ម្នាក់​ និង​កម្មករ​២​នាក់​ និង​ពលករ​បរទេស​ ២​នាក់​។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ The Nation