ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) ឧកញ៉ា នឹម វណ្ណៈ ថ្មីៗនេះទើបបានទទួលបានវិញ្ញាបនបត្របញ្ជាក់សិក្សាពីវគ្គខ្លីៗពីមជ្ឈមណ្ឌលនីតិក្រមជាច្រើនផ្នែក។


ក្នុងនោះឧកញ៉ា នឹម វណ្ណៈ បានបំពេញគ្រប់លក្ខខណ្ឌដោយជោគជ័យនៃការសិក្សាវគ្គ៖ វិធីសាស្ត្រគតិយុត្ត, ក្រមនីតិវិធីរដ្ឋប្បវេណី (ចាប់ពីថ្ងៃ១១ ខែវិច្ឆិកា ២០២២ ដល់ថ្ងៃ ១១ ខែមករា ឆ្នាំ ២០២៣) , ក្រមនីតិវិធីរដ្ឋប្បវេណី (ចាប់ពីថ្ងៃ ១៥ ខែកញ្ញា ២០២២ ដល់ថ្ងៃ ១៥ ខែធ្នូ ២០២២), តួនាទីភារកិច្ចអាជ្ញាធរតុលាការ,ក្រមព្រហ្មទណ្ឌគន្ថីទី១, នីតិគ្រួសារ និងការបែងចែកមត៌ក, ក្រមនីតិវិធីរដ្ឋប្បវេណី (ចាប់ពីថ្ងៃ២២ កញ្ញា ដល់ ២២ ខែធ្នូ ២០២២), មូលដ្ឋានគ្រឹះក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ ហើយចុងក្រោយបានបំពេញគ្រប់លក្ខខណ្ឌដោយជោគជ័យនៃការសិក្សាវគ្គ ការចាត់ចែងរក្សាការពារ។
មជ្ឈមណ្ឌលនីតិក្រម បានកោតសរសើរចំពោះឧកញ៉ា នឹម វណ្ណៈ បើទោះជារវល់យ៉ាងណាក៏នៅតែបន្តការសិក្សាបន្ថែម។ មហាជនពិតជាស្ញប់ស្ញែងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក ព្រោះកន្លងមកកូនស្រីអ្នកឧញ៉ា ហ៊ុន ស៊ីណាត រូបនេះបានជួយផ្ដល់ការព្រឹក្សា និងមានតំណាងមេធាវីពីក្រុមហ៊ុនច្បាប់ ទៅជួយដល់ជនទន់ខ្សោយដែលទទួលរងភាពអយុត្តិធម៌ផ្សេងៗ។
អ្វីដែលកាន់តែគួរឲ្យគោរព គឺជំទាវឧកញ៉ា នឹម វណ្ណៈ ជាមនុស្សសាមញ្ញ មិនចេះប្រកាន់ខ្លួន ហើយចូលចិត្តជួយទុក្ខធុរៈអ្នកស្គាល់គ្នា។ ក្រៅពីមានក្រុមហ៊ុនផ្នែកច្បាប់ ក្មួយស្រីសម្ដេច ហ៊ុន សែន ក៏ជាអ្នកជំនួញវ័យក្មេងលេចធ្លោមួយរូប លើពហុវិស័យ បានកាន់កាប់មុខជំនួញជាច្រើនមានដូចជា៖ ក្លឹបកម្សាន្ត និងភោជនីយដ្ឋានជាច្រើន, ក្រុមហ៊ុនមេធាវី អេជ អេន អេស (HNS Law Group), ក្រុមហ៊ុនសារាយធម្មជាតិ NNP (NNP Cambodia Shop), ស្ករសម្រក និង Detox L2ME និង ប្រេងខ្យល់ ប្រេងកូឡា ផ្កាឈូក ផលិតនៅហុងកុង ប្រទេសចិន ដែលនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន ACE GROUP៕









អត្ថបទ៖ មេរ៉ា, រូបភាព៖ Vannak Nim និង មជ្ឈមណ្ឌលនីតិក្រម