កាលពីថ្ងៃ៧ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ មង្គលការកូនប្រុសពៅសេដ្ឋី លី ហួរ ដែលជាផាគទុនិកធនាគារ អេស ប៊ី អាយ លី ហួរ បានអញ្ជើញភ្ញៀវកិត្តិយសជាច្រើន ពិសេសគឺអ្នកជំនួញធំៗ និងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋជាច្រើន ដើម្បីឲ្យពរជ័យដល់គូស្វាមីថ្មីថ្មោង។


គ្រប់កម្មវិធីប្រពៃណីខ្មែរដែលរៀបចំឡើងយ៉ាងធំ ស័ក្តិសមនឹងមុខមាត់ ឋានៈក្នុងសង្គមនៃគ្រួសារសេដ្ឋី លី ហួរ។ បើទោះជាមង្គលការកូនប្រុសពៅសេដ្ឋី លី ហួរ បញ្ចប់ទៅហើយ ៣ ថ្ងៃហើយក៏ពិតមែន តែរូបភាពប្រណីតនៃកម្មវិធីគ្រួសារលំដាប់សេដ្ឋីជួរមុខស្រុកខ្មែររូបនេះនៅមិនទាន់លើកមកនិយាយពីការតុបតែងយ៉ាងអស្ចារ្យ។
សម្រាប់ប្រភេទផ្កាស្រស់នៃកម្មវិធីរបស់កូនកំលោះ លី សុវណ្ណតារា និងកូនក្រមុំ អ៊ុំ ស្រីពៅ សុទ្ធសឹងជាប្រភេទផ្កានាំចូលមកពីក្រៅប្រទេស។ ក្នុងកម្មវិធីគ្រប់ទីកន្លែងគឺពោរពេញទៅដោយភាពស្រទន់នៃពណ៌ផ្កាឈូក ដែលតំណាងគឺជាពណ៌ដែលបញ្ជាក់ពីសេចក្ដីស្រលាញ់ និងស្នេហាស្មោះស្ម័គ្រគ្មានលក្ខខណ្ឌ ដែលភាគច្រើនមនុស្សស្រលាញ់ពណ៌នេះច្រើនតែសុភាពរាបសារ ស្លូតបូត និងស្រគត់ស្រគំ។
ជាក់ស្ដែងគូស្វាមីភរិយាថ្មីរបស់កូនសេដ្ឋីនេះ ពិតជាមានភាពចាស់ទុំ ទន់ភ្លន់ ស្រគត់ស្រគំ និងសុភាពរាបសារ ដូចពណ៌តំណាងនៃស្នេហាពួកគេមែន។ ក្រឡេកទៅមើលភ្ញៀវចូលរួមឯណោះវិញ ឃើញថាតុបតែងកាយា សម្អិតសម្អាងកេសា ស្រស់ស្អាត សង្ហាទាំងគូៗ បណ្ដើរគ្នាមកអបអរ និងឲ្យពរជ័យដល់គូស្វាមីភរិយាថ្មោងថ្មី៕






























អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia