ភរិយាសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ជ្រើសឈុតតម្លៃជិត ៤ ពាន់ដុល្លារ ក្នុងថ្ងៃកូនប្រុសទី៣ proposal គូស្នេហ៍

កាលពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ ថៅកែ​ទឹក​សុទ្ធ​ប្រូវីដា​ដ៏​ស្រស់​សង្ហា បាន​លុត​ជង្គង់​សុំ​មិត្តស្រី​រៀបការ ពោរពេញ​ដោយ​ក្ដី​រំភើប ព្រម​ជា​មួយ​ស្នាម​ញញឹម​អបអរ​សាទរ​ពី​សំណាក់​អ្នកមានគុណ ញាតិ​មិត្ត​ជិត​ឆ្ងាយ​ពី​ខាង​ប្រុស ព្រមទាំង​សាច់សាលោហិត​​រាជវង្ស​ខាង​ស្រី។ មិន​តែប៉ុណ្ណោះលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាក៏​ចូលរួម​ជា​ចាស់ទុំដឹងឮអបអរ​ដល់​គូ​ស្នេហ៍​ទាំង ២ ផងដែរ។

តាមដានជាមួយយើង៖ Million Times

ងាក​ទៅ​មើល​លោកស្រី ហេង សុខា ភរិយា​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ពិតជា​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ​ខ្លាំង​មែនទែននា​ថ្ងៃ​ពិសេស​របស់​កូន​ប្រុស គឺ​លោក អ៊ឹង ស៊ីវឈន់។ ភរិយា​ប្រធាន​អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង រូបនេះ បាន​ជ្រើសរើស​ឈុត​ពណ៌​ទឹកប្រាក់ មាន​ឌិន​ត្បូង​ច្រើន​ស្អេកស្កះ ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ជាង៣ ពាន់​ដុល្លារ។

រ៉ូប​លោកស្រី ហេង សុខា ស្លៀក​ជា​ប្រេន Jenny Packham ឈ្មោះ Galaxy crystal-embellished តម្លៃ​ពេញ ៣ ៨១២ ដុល្លារ។ ជាមួយ​គ្រឿង​អលង្ការ​ពេជ្រ មាន​ពន្លឺ​ចែងចាំង ស្រស់​ស្អាត និង​ស័ក្តិសម​ជាមួយ​ជា​ភរិយា​សេដ្ឋី​ធំ​ប្រចាំ​ប្រទេស។

នៅ​ថ្ងៃ​ពិសេស​របស់​កូនប្រុសលោកស្រី ហេង សុខា ពិតជារំភើបសឹងតែ​ស្រក់​ទឹកភ្នែក ព្រម​ជាមួយ​ទឹក​មុខ​ញញឹមញញែម​ជាប់​ជានិច្ច ព្រោះ​កូនប្រុស​ទី​៣ រក​បាន​មនុស្ស​អាច​រួមរស់ និង​កសាង​គ្រួសារ​ជាមួយ​គ្នា។

គួរ​បញ្ជាក់​ថា លោក អ៊ឹង ស៊ីវឈន់ CEO ​ក្រុមហ៊ុន​ ដូនពេញ ​ត្រេឌីង ឯ.ក បាន​លុត​ជង្គង់​សុំ​បុត្រីសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ រៀបការ ក្រោម​ស្នាម​ញញឹម​ពី​សាច់ញាតិ និង​មិត្តភ័ក្ដិ ហើយ​ក៏​ត្រូវ​បាន​ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ឆ្លើយ​យល់ព្រម​ផង​ដែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ FAST films&photography