គណៈកម្មការមូលបត្រអាមេរិក ហ៊ានផ្ដល់ឲ្យបុគ្គលិកដាក់លាឈប់ក្នុងម្នាក់ ៥០ ០០០ដុល្លារ

គណៈកម្មការមូលបត្រអាមេរិក បានដាក់សំណើរផ្ដល់ជូនបុគ្គលិកដែលដាក់ពាក្យលាឈប់ ឬចូលនិវត្តមុនកាលកំណត់ ក្នុងម្នាក់ ៥០ ០០ដុល្លារអាមេរិក ជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានឲ្យដឹងថា គណៈកម្មការមូលបត្រអាមេរិក នឹងទុកពេលរហូតដល់ថ្ងៃទី២១ ខែមីនា សម្រាប់ឲ្យបុគ្គលិករបស់ពួកគេ ពិចារណាលើសំណើខាងលើ។

គួរបញ្ជាក់ដែរថា ចាប់តាំងពីលោក Donald Trump ឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក រដ្ឋបាលរបស់លោក រួមទាំងទីប្រឹក្សាជាន់ខ្ពស់ Elon Musk បានព្យាយាមធ្វើកំណែទម្រង់ប្រព័ន្ធនយោបាយថ្មី ដោយអះអាងថា សហព័ន្ធសព្វថ្ងៃសម្បូរទៅដោយបុគ្គលិកច្រើនហួសហេតុ តែមិនមានប្រយោជន៍។

ដូច្នេះហើយទើបរដ្ឋបាលលោក Trump ដាក់ចេញគោលនយោបាយបណ្ដេញ និងទិញទឹកចិត្តឲ្យបុគ្គលិកសហព័ន្ធជាច្រើន ដាក់ពាក្យលាឈប់ប្ដូរជាមួយទឹកប្រាក់មួយចំនួន។ គិតមកទល់ពេលនេះ បុគ្គលិកសហព័ន្ធច្រើនជាង ១០០ ០០០នាក់ត្រូវបានបញ្ឈប់ ក្នុងចំណោមបុគ្គលិកសរុប ២,៣លាននាក់៕

អត្ថបទ៖ Luffy រូបភាព៖ PYMNTS