នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា OpenAI លោក Sam Altman និងគូស្នេហ៍ដែលជាភេទដូចគ្នា លោក Oliver Mulherin វិស្វករផ្នែកកម្មវិធី បានស្វាគមន៍កូនប្រុសរបស់ពួកគេ ដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។


លោក Sam បានបង្ហោះរូបភាពទារកទើបកើត កាន់ម្រាមដៃមនុស្សពេញវ័យលើបណ្ដាញសង្គម X ភ្ជាប់ជាមួយសារមួយថា «ស្វាគមន៍មកកាន់ពិភពលោកមួយនេះ ក្មេងតូច! គេបានចាប់កំណើតលឿន និងកំពុងស្ថិតក្នុងការថែទាំពិសេសក្នុងបន្ទប់ NICU។ គេមានសុខភាពល្អប្រសើរ ហើយខ្ញុំពិតជាមិនធ្លាប់មានអារម្មណ៍ថា គួរឲ្យស្រលាញ់ដូចជាពេលនេះឡើយ»។
welcome to the world, little guy!
— Sam Altman (@sama) February 22, 2025
he came early and is going to be in the nicu for awhile. he is doing well and it’s really nice to be in a little bubble taking care of him.
i have never felt such love. pic.twitter.com/wFF2FkKiMU
សារព័ត៌មាន Mundo Deportivo បានរាយការណ៍ថា ទារកម្នាក់នោះ គឺត្រូវបានលោក Sam ជួលមនុស្សឲ្យពពោះជំនួស។
គួររំលឹកបន្តិចថា លោក Sam និង Mulherin បានរៀបអាពាហ៍ពិពាហ៍ក្នុងខែមករា ឆ្នាំ២០២៤ បន្ទាប់ពីអ្នកទាំង២ មានទំនាក់ទំនងស្នេហាបែបស្ងាត់ៗអស់រយៈពេលច្រើនឆ្នាំ។ បច្ចុប្បន្ន ពួកគេកំពុងរស់នៅយ៉ាងមានក្ដីសុខ ក្នុងទីក្រុង San Francisco ខណៈទ្រព្យសម្បត្តិរបស់មេធំ OpenAI រូបនេះ មានប្រហែល ១,១ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ បណ្ដាញសង្គម X របស់លោក Sam Altman