Nissan ពិចារណាផ្លាស់ប្តូរ CEO បន្ទាប់ពីបរាជ័យនៃកិច្ចព្រមព្រៀងបញ្ចូលគ្នាជាមួយ Honda

ក្រុមហ៊ុន Nissan Motor បង្ហាញយុទ្ធសាស្រ្តថ្មីកំពុងពិចារណាផ្លាស់ប្តូរនាយកប្រតិបត្តិរបស់ខ្លួន គឺលោក Makoto Uchida បន្ទាប់ពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនកាន់តែយ៉ាប់យ៉ឺន និងការបរាជ័យនៃកិច្ចពិភាក្សាដើម្បីបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda Motor ក្នុងយុទ្ធសាស្ត្រទីផ្សារថ្មី។ នេះបើតាម Bloomberg News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

តាមដានជាមួយយើង៖ Million Times

នាយកក្រុមហ៊ុន Nissan កំពុងពិនិត្យមើលលើបេក្ខជនដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីស្នងតំណែងលោក Uchida ដែលជានាយកប្រតិបត្តិតាំងពីចុងឆ្នាំ២០១៩ មក បើតាម Bloomberg ដកស្រង់សំដីប្រភពដ៏គួរឲ្យទុកចិត្ត។ តំណាងក្រុមហ៊ុន Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។

Nissan និង Honda បានបញ្ចប់ការចរចារួមគ្នាដើម្បីបង្កើតក្រុមហ៊ុនរថយន្តតម្លៃ ៦០ ពាន់លានដុល្លារកាលពីដើមខែនេះ។ ប្រភពបាននិយាយថា កិច្ចព្រមព្រៀងដែលក្រុមហ៊ុនផលិតរថយន្តបានពិភាក្សាតាំងពីខែធ្នូ ទីបំផុតត្រូវបានលុបចោលដោយសំណើរបស់ Honda ក្នុងការធ្វើឱ្យ Nissan ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

សារព័ត៌មាន Reuters បានរាយការណ៍កាលពីខែធ្នូថា លោក Uchida ស្ថិតនៅក្រោមសម្ពាធក្នុងការធ្វើឲ្យសម្រេចនូវការផ្លាស់ប្តូរជាមួយនឹងរយៈពេលប៉ុន្មានខែខាងមុខដែលត្រូវបានគេមើលឃើញថា ជារឿងសំខាន់សម្រាប់លោក និងក្រុមហ៊ុនផលិតរថយន្ត Nissan ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ Nissan