ក្រុងញ៉ូវយ៉កប្រមូលលុយបានជិត ៥០លានដុល្លារ ពីកម្មវិធីកំណត់តម្លៃការកកស្ទះក្នុងខែមករា

អាជ្ញាធរដឹកជញ្ជូនក្រុង (MTA) បានប្រកាសថា ក្រុងញ៉ូវយ៉កបានប្រមូលថវិកា ៤៨,៦លានដុល្លារ នៅក្នុងខែមករា ដែលជាខែដំបូងនៃការអនុវត្តកម្មវិធីកំណត់តម្លៃការកកស្ទះ ដែលអនុម័តដោយរដ្ឋបាលប្រធានាធិបតី Donald Trump។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានរាយការណ៍ថា រយៈពេលមួយខែនៃការអនុវត្តវិធានការមួយនេះ ការកកស្ទះនៅក្រុងញ៉ូវយ៉កត្រូវបានកាត់បន្ថយ និងរកចំណូលបានរហូតដល់ ៤៨,៦លានដុល្លារ ដោយក្នុងនោះ ១១,១លានដុល្លាររ៉ាប់រងលើការចំណាយ និងប្រាក់ចំណេញបានរហូតដល់ ៣៧,៥លានដុល្លារ។

តាមរយៈកម្មវិធីមួយនេះ ដែលត្រូវបានដាក់ឲ្យអនុវត្តពីថ្ងៃទី០៥ ខែមករា រថយន្តរបស់ប្រជាជន ដែលធ្វើដំណើរចូលទៅកាន់ផ្លូវ ៦០ ក្នុងតំបន់ Manhattan ខាងត្បូង ត្រូវបង់ប្រាក់ ៩ដុល្លារក្នុងមួយរថយន្ត ខណៈឡានក្រុង និងឡានដឹកទំនិញត្រូវបង់ប្រាក់ ២១,៦០ដុល្លារ។ ថ្លៃសេវាកម្មទាំងនេះ នឹងត្រូវបញ្ចុះតម្លៃដល់ ៧៥% នាពេលយប់។

MTA បានព្យាករថា រដ្ឋាភិបាលអាមេរិកនឹងទទួលបានប្រាក់ចំណូល ៥០០លានដុល្លារក្នុងឆ្នាំដំបូង ពីការអនុវត្តវិធានការមួយនេះ ខណៈចំណូលក្នុងខែមករា ទទួលបានពីរថយន្តផ្ទាល់ខ្លួនប្រជាជន ៦៨% រថយន្តតាក់ស៊ី ២២% ឡានដឹកទំនិញ ៩% និងរថយន្តក្រុង ជាមួយម៉ូតូ រួមចំណែកបាន ១%៕

អត្ថបទ៖ Luffy រូបភាព៖ Reuters