ស្ត្រីទី១នៃកម្ពុជាចូលរួម Gala Dinner របស់ប្រេន BVLGARI ដ៏ប្រណីតល្បីលំដាប់ពិភពលោក

នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ BVLGARI ម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក បានបង្ហាញម៉ូតផលិតផលថ្មី​របស់ខ្លួន​នៅ​លើទឹកដី​អង្គរ ខេត្តសៀមរាប ប្រទេសកម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​ស្ត្រី​ទី​១លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង​​តារា​ល្បី​ៗ​ក្នុង​ប្រទេស និង​លំដាប់​សេដ្ឋី​ក្នុង​ស្រុក​ជាច្រើន​រូប។

តាមដានជាមួយយើង៖ Million Times

នេះជាព្រឹត្តិការណ៍លំដាប់ពិភពលោក​ដែលមានវត្តមាននៅប្រាសាទអង្គរវត្ត ហើយ​មានការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំជា​ច្រើន​នាក់។ នេះសបញ្ជាក់ឱ្យឃើញពីការរីកចម្រើន និងសុខសន្ដិភាពរបស់កម្ពុជា ទើប​មាន​ក្រុម​ហ៊ុនធំ​ៗ​ហ៊ាន​មក​ធ្វើ​កម្មវិធី ឬ​ការ​បណ្ដាក់​ទុន​ផ្សេង​ៗ​នៅ​ទឹក​ដី​កម្ពុជា។ ការ​ចូល​រួម​របស់​ស្ត្រី​ទី​១​នៃ​កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្រ្តី​កម្ពុជា ស​បញ្ជាក់ឱ្យឃើញ​យ៉ាង​ច្បាស់​ថា​កម្ពុជា​ពិតជា​យក​ចិត្ត​ទុក​ដាក់​ណាស់​ចំពោះ​ក្រុមហ៊ុន​បរទេស ហើយ​ក៏​ឱ្យ​តម្លៃ​ខ្ពស់​ផង​ដែរ​ចំពោះ​ការ​រៀបចំ​កម្មវិធី​នានា ក្នុងន័យជួយផ្សព្វផ្សាយកន្លែងទេសចរណ៍ទៅកាន់ពិភពលោក។

​ជាក់ស្ដែងលោក Jc Babin CEO របស់ BVLGARI បាន​​សា​ទរ និង​អរគុណ​ចំពោះ​កម្ពុជា​ដែល​បាន​រៀបចំ​ទទួល​យ៉ាង​ល្អ​ឥតខ្ចោះ​ផងដែរ។ លោក បានបង្ហោះជាច្រើននៅលើ​បណ្ដាញសង្គមដែលសរសើរកម្ពុជា ជាប្រទេសស្អាត និងអស្ចា្យនៅតំបន់សៀមរាបអង្គរ។ លើសពីនេះ លោក Jeffery ក៏បានអរគុណយ៉ាងខ្លាំងដល់​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ​ដែលបាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ចូលរួម​កម្មវិធី និង​អនុញាត​ឱ្យ​ក្រុម​ការងារ​របស់​លោក​រៀបចំ​កម្មវិធី​នេះ​ផង​ដែរ។ កម្មវិធី BVLGARI AETERNA EVENT មិនត្រឹមតែបង្ហាញ​ពី​គ្រឿង​អលង្ការ​ប៉ុណ្ណោះ​ទេ កម្មវិធីនេះបានជួយច្រើនទៅលើផ្នែកទេចរណ៍ វប្បធម៏​របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។

សូមបញ្ជាក់ថាកម្មវិធីខាងលើ់មានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនមកពីថៃ ​សិង្ហបុរី វៀតណាម ហ្វីលីពី​ន សុទ្ធសឹង​ជា​អ្នក​តំណាង​របស់ BVLGARI។ ចំណែក​ខាង​កម្ពុជា​ក៏​មាន​កញ្ញា ស៉ីន យូប៊ីន ប្រាសាទ ដាវីន ដែ​កម្មវិធី BVLGARI AETERNA EVENT បានរៀបចំទទួលតារាល្បីៗដោយបង្ហាញពីម្ហូបខ្មែរទៅកាន់ពួកគេថែមទៀតគឺ អាកោខ្ទិះខ្មែរ និងក្រមា ដែលទុកជារបស់អនុស្សារវីយ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖STPM