ស្បថចូលអង្គុយកៅអីប្រធានាធិបតីបាន ៣០ថ្ងៃ Trump ចេញបញ្ជាប្រតិបត្តិភ្លូកទឹកភ្លូកដីជាង ៦០

រយៈពេល ៣០ថ្ងៃ នៃការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក Donald Trump ជាលើកទី២ ក្នុងឆាកជីវិត លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិច្រើនជាង៦០ ទៅលើបញ្ហាធំៗដូចជា បញ្ហាពន្ធគយ បញ្ហាអន្តោប្រវេសន៍ និងកំណែទម្រង់ប្រព័ន្ធរដ្ឋាភិបាលជាដើម។

តាមដានជាមួយយើង៖ Million Times

ខាងក្រោមនេះ គឺជាបទបញ្ជាប្រតិបត្តិដែលលោក Trump បានចុះហត្ថលេខា ចាប់តាំងពីឡើងអង្គុយកៅអីប្រធានាធិបតីតាំងពីថ្ងៃទី២០ ខែមករា មកទល់ថ្ងៃទី១៩ ខែកុម្ភៈ៖

ចំពោះកិច្ចកំណែទម្រង់រដ្ឋាភិបាល

  • ថ្ងៃទី២០ ខែមករា ចេញបញ្ជាបញ្ចប់ការគ្រប់គ្រងអាវុធរបស់រដ្ឋាភិបាលសហព័ន្ធ
  • ថ្ងៃទី២០ ខែមករា ការដកចេញជាលើកដំបូងនៃបទបញ្ជាគ្រោះថ្នាក់នានា ដែលត្រូវបានចុះហត្ថលេខា ដោយអតីតប្រធានាធិបតី Joe Biden
  • ថ្ងៃទី២០ ខែមករា ការការពារស្ត្រីពីលទ្ធិជ្រុលនិយមយេនឌ័រ និងការស្ដារការពិតជីវសាស្រ្តដល់រដ្ឋាភិបាលសហព័ន្ធ ដោយកំណត់ភេទមនុស្សមានតែ២ គឺភេទប្រុស និងភេទស្រី
  • ថ្ងៃទី២០ ខែមករា ការស្ដារសេរីភាពនៃការបញ្ចេញមតិ និងបញ្ចប់ការត្រួតពិនិត្យសហព័ន្ធ
  • ថ្ងៃទី២០ ខែមករា បញ្ចប់កម្មវិធី DEI របស់រដ្ឋាភិបាល ដែលលោកអះអាងថា ជាការចំណាយខ្ជះខ្ជាយ
  • ថ្ងៃទី២០ ខែមករា ដាក់ទោសយអតីតមន្ត្រីរដ្ឋាភិបាល ចំពោះការជ្រៀតជ្រែកការបោះឆ្នោត និងការបញ្ចេញព័ត៌មានមិនត្រឹមត្រូវ និងរសើបរបស់រដ្ឋាភិបាល
  • ថ្ងៃទី២០ ខែមករា បង្កើតនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់រដ្ឋ
  • ថ្ងៃទី២០ ខែមករា កំណែទម្រង់​ដំណើរការ​ជួល​សហព័ន្ធ​ និង​ការ​ស្ដារ​គុណសម្បត្តិ​ដល់​សេវា​រដ្ឋាភិបាល
  • ថ្ងៃទី២០ ខែមករា ការស្ដារឡើងវិញនូវការទទួលខុសត្រូវ ចំពោះមុខតំណែងដែលមានឥទ្ធិពល លើគោលនយោបាយនៅក្នុងកម្លាំងការងារសហព័ន្ធ
  • ថ្ងៃទី២១ ខែមករា ការបញ្ចប់ការរើសអើងខុសច្បាប់ និងការផ្ដល់ឱកាសផ្អែកលើគុណសម្បត្តិ
  • ថ្ងៃទី២១ ខែមករា ការលុបចោលដីកាប្រតិបត្តិមួយចំនួន ដែលបន្សល់ទុកពីជំនាន់អតីតប្រធានាធិបតី Joe Biden
  • ថ្ងៃទី២៤ ខែមករា បង្កើតក្រុមប្រឹក្សាវាយតម្លៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ
  • ថ្ងៃទី២៩ ខែមករា ចេញបទបញ្ជាបង្កើតទិវាអបអរខួបទី ២៥០ឆ្នាំរបស់សហរដ្ឋអាមេរិក
  • ថ្ងៃទី០៧ ខែកុម្ភៈ បង្កើតការិយាល័យជំនឿរបស់សេតវិមាន
  • ថ្ងៃទី១០ ខែកុម្ភៈ លុបចោលនូវវិទ្យាស្ថានប្រតិបត្តិសហព័ន្ធ
  • ថ្ងៃទី១១ ខែកុម្ភៈ អនុវត្តគំនិតផ្តួចផ្តើមបង្កើនប្រសិទ្ធភាពកម្លាំងពលកម្ម “នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល” របស់ប្រធានាធិបតី
  • ថ្ងៃទី១៣ ខែកុម្ភៈ បង្កើតគណកម្មាធិការ ធ្វើឱ្យអាមេរិចមានសុខភាពល្អម្តងទៀតរបស់ប្រធានាធិបតី
  • ថ្ងៃទី១៤ ខែកុម្ភៈ ការបង្កើតក្រុមប្រឹក្សាគ្រប់គ្រងថាមពលជាតិ
  • ថ្ងៃទី១៨ ខែកុម្ភៈ ធានាគណនេយ្យភាពសម្រាប់គ្រប់ភ្នាក់ងាររដ្ឋាភិបាល
  • ថ្ងៃទី១៩ ខែកុម្ភៈ បញ្ជាឲ្យក្រសួងយុត្តិធម៌ បញ្ឈប់ការងាររដ្ឋអាជ្ញាដែលសេសល់ ពីសម័យលោក Joe Biden ទាំងអស់

ចំពោះកិច្ចការបរទេស

  • ថ្ងៃទី២០ ខែមករា សេចក្តីណែនាំស្តីពីគោលនយោបាយទីមួយរបស់អាមេរិក ដែលសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក គួរតែដណ្តើមយកផលប្រយោជន៍ស្នូល សម្រាប់ប្រទេសជាតិ និងជនជាតិអាមេរិកជាអាទិភាព
  • ថ្ងៃទី២០ ខែមករា ដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក
  • ថ្ងៃទី២០ ខែមករា ដកអាមេរិកចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុក្រុងប៉ារីស
  • ថ្ងៃទី២០ ខែមករា ធ្វើការវាយតម្លៃឡើងវិញ ចំពោះជំនួយអាមេរិកទៅកាន់បរទេស និងផ្អាកការផ្ដល់ជំនួយរយៈពេល ៩០ថ្ងៃទូទាំងពិភពលោក
  • ថ្ងៃទី២០ ខែមករា បញ្ជាឲ្យប្ដូរឈ្មោះឈូងសមុទ្រ Gulf of Mexico ទៅជា Gulf of America
  • ថ្ងៃទី២២ ខែមករា ការកំណត់ក្រុម Ansar Allah ជាអង្គការភេរវករបរទេស ដែលកំណត់ឡើងវិញនូវក្រុម Houthis ក្នុងប្រទេសយេម៉ែន ជាអង្គការភេរវករ
  • ថ្ងៃទី០៤ ខែកុម្ភៈ ដកសហរដ្ឋអាមេរិកចេញពី និងបញ្ចប់ការផ្តល់មូលនិធិ ដល់អង្គការអង្គការសហប្រជាជាតិមួយចំនួន និងពិនិត្យមើលការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអង្គការអន្តរជាតិទាំងអស់
  • ថ្ងៃទី០៦ ខែកុម្ភៈ ប្រកាសដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ
  • ថ្ងៃទី០៧ ខែកុម្ភៈ ការលើកឡើងអំពីសកម្មភាពដ៏អាក្រក់ របស់សាធារណរដ្ឋអាហ្វ្រិកខាងត្បូង
  • ថ្ងៃទី១០ ខែកុម្ភៈ ការផ្អាកការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយរបស់បរទេស ដើម្បីពង្រឹងសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់អាមេរិកបន្ថែមទៀត
  • ថ្ងៃទី១២ ខែកុម្ភៈ ប្រកាសពីគោលនយោបាយសំឡេងតែមួយ សម្រាប់ទំនាក់ទំនងបរទេសរបស់អាមេរិក

ចំពោះបញ្ហាឧក្រិដ្ឋកម្ម និងអន្តោប្រវេសន៍

  • ថ្ងៃទី២០ ខែមករា ការកំណត់ក្រុមជួញដូរគ្រឿងញៀន និងអង្គការផ្សេងទៀត ជាអង្គការភេរវករបរទេស និងភេរវករសកលដែលបានកំណត់ជាពិសេស
  • ថ្ងៃទី២០ ខែមករា ការពារសហរដ្ឋអាមេរិកពីភេរវករបរទេស និងការគំរាមកំហែងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈផ្សេងទៀត
  • ថ្ងៃទី២០ ខែមករា ការស្ដារឡើងវិញនូវទោសប្រហារជីវិត និងការការពារសុវត្ថិភាពសាធារណៈ
  • ថ្ងៃទី២០ ខែមករា ការការពារប្រជាជនអាមេរិកប្រឆាំងនឹងការឈ្លានពាន ដែលបញ្ជាឱ្យដកចេញជាបន្ទាន់នូវជនអន្តោប្រវេសន៍ដែលគ្មានឯកសារពីសហរដ្ឋអាមេរិក
  • ថ្ងៃទី២០ ខែមករា ការពារតម្លៃនៃសញ្ជាតិអាមេរិក ដោយបញ្ជាឲ្យលុបចោលការផ្ដល់សិទ្ធសញ្ជាតិ ទៅកាន់ទារកដែលមានឪពុកម្ដាយ មិនមែនជាជនជាតិអាមេរិក ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់
  • ថ្ងៃទី២០ ខែមករា បញ្ជាឲ្យមានការត្រួតពិនិត្យឡើងវិញ នូវកម្មវិធីទទួលជនភៀសខ្លួន ចូលទឹកដីអាមេរិក
  • ថ្ងៃទី២០ ខែមករា ការពារព្រំដែនអាមេរិក ដោយបញ្ចាឲ្យសាងសង់របង និងរនាំងព្រំដែនពិសេស ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ពីប្រទេសជិតខាង
  • ថ្ងៃទី២០ ខែមករា ការបញ្ជាក់អំពីតួនាទីរបស់យោធា ក្នុងការការពារបូរណភាពទឹកដីសហរដ្ឋអាមេរិក
  • ថ្ងៃទី១៩ ខែកុម្ភៈ បញ្ជាឲ្យកាត់ផ្ដាច់ផលប្រយោជន៍ទាំងអស់ ដែលសហព័ន្ធធ្លាប់ផ្ដល់ឲ្យជនអន្តោប្រវេសន៍ខុសច្បាប់

ចំពោះវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ច

  • ថ្ងៃទី២០ ខែមករា បញ្ជាឲ្យផ្អាកការបិទប្រតិបត្តិការក្រុមហ៊ុន TikTok រយៈពេល ៧៥ថ្ងៃ
  • ថ្ងៃទី២៣ ខែមករា បង្កើតក្រុមប្រឹក្សាទីប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
  • ថ្ងៃទី២៣ ខែមករា ការលុបបំបាត់ឧបសគ្គចំពោះភាពជាអ្នកដឹកនាំរបស់អាមេរិកក្នុងបច្ចេកវិទ្យា AI
  • ថ្ងៃទី២៣ ខែមករា ពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិក ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល
  • ថ្ងៃទី៣១ ខែមករា ការលាតត្រដាងនូវវិបុលភាពតាមរយៈការបំផ្លើស
  • ថ្ងៃទី០១ ខែកុម្ភៈ ការប្រកាសទារពន្ធគយបន្ថែម ២៥% ពីប្រទេសកាណាដា និងម៉ិកស៊ិក និងទារពន្ធ ១០% បន្ថែមពីប្រទេសចិន
  • ថ្ងៃទី០៣ ខែកុម្ភៈ ផ្អាកការទារពន្ធគយពីកាណាដា និងម៉ិកស៊ិក រហូតដល់ថ្ងៃទី០៤ ខែមីនា ក្រោយជួបជាមួយមេដឹកនាំប្រទេសទាំង២ ស្ដីពីវឌ្ឍនភាពលើស្ថានភាពនៅព្រំដែន
  • ថ្ងៃទី០៣ ខែកុម្ភៈ ប្រកាសពីគម្រោងបង្កើនមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ សម្រាប់អាមេរិក

ចំពោះវិស័យសុខាភិបាល និងអប់រំ

  • ថ្ងៃទី២៤ ខែមករា ការពង្រឹងការធ្វើវិសោធនកម្ម ស្ដីពីសិទ្ធនៃការរំលូតកូន
  • ថ្ងៃទី២៨ ខែមករា ការការពារកុមារពីការបំផ្លិចបំផ្លាញដោយសារធាតុគីមី និងការវះកាត់
  • ថ្ងៃទី២៩ ខែមករា ចេញបញ្ជាឲ្យបញ្ចប់ការបង្រៀននៅសាលារដ្ឋ
  • ថ្ងៃទី២៩ ខែមករា ពង្រីកសេរីភាពនៃការសិក្សា និងឱកាសសម្រាប់គ្រួសារនីមួយៗ
  • ថ្ងៃទី១៤ ខែកុម្ភៈ រក្សាការអប់រំដែលអាចចូលដំណើរការបាន និងបញ្ចប់អាណត្តិវ៉ាក់សាំង COVID-19 នៅក្នុងសាលារៀន
  • ថ្ងៃទី១៨ ខែកុម្ភៈ បង្កើនការទទួលបានទារក តាមរយៈផ្នែកវេជ្ជសាស្ត្រ សម្រាប់ស្ត្រីពិបាកមានផ្ទៃពោះ

ចំពោះវិស័យយោធា និងការគ្រប់គ្រងអាវុធ

  • ថ្ងៃទី២៧ ខែមករា ផ្តល់អាទិភាពដល់ឧត្តមភាព និងការត្រៀមខ្លួនខាងយោធា
  • ថ្ងៃទី២៧ ខែមករា ប្រកាសតែងតាំងសមាជិកសេវាកម្ម ឲ្យចូលធ្វើការវិញ ក្រោយត្រូវបានបញ្ឈប់ក្នុងសម័យ COVID-19
  • ថ្ងៃទី២៧ ខែមករា ស្ដារកងកម្លាំងយោធាអាមេរិកឡើងវិញ
  • ថ្ងៃទី២៧ ខែមករា ប្រកាសសាងសង់ខែលប្រឆាំងមីស៊ីល Iron Dome សម្រាប់សហរដ្ឋអាមេរិក
  • ថ្ងៃទី០៧ ខែកុម្ភៈ ការការពារសិទ្ធិវិសោធនកម្មទីពីរ ដែលអនុញ្ញាតឲ្យប្រជាជន មានសិទ្ធកាន់កាប់អាវុធ

ចំពោះសម្បត្តិធនធានធម្មជាតិ

  • ថ្ងៃទី២០ ខែមករា បញ្ចេញសក្តានុពលធនធានវិសាមញ្ញរបស់រដ្ឋអាឡាស្កា
  • ថ្ងៃទី២០ ខែមករា បញ្ចេញថាមពលរបស់អាមេរិក
  • ថ្ងៃទី២០ ខែមករា ប្រកាសអាសន្នថាមពលជាតិ
  • ថ្ងៃទី២៤ ខែមករា វិធានការសង្គ្រោះបន្ទាន់ ដើម្បីផ្តល់ធនធានទឹកនៅរដ្ឋកាលីហ្វ័រញ៉ា និងកែលម្អការឆ្លើយតបគ្រោះមហន្តរាយនៅក្នុងតំបន់មួយចំនួន

ចំពោះបញ្ហាផ្សេងៗទៀត

  • ថ្ងៃទី២៣ ខែមករា ការបែងចែកកំណត់ត្រា ទាក់ទងនឹងការធ្វើឃាតប្រធានាធិបតី John F. Kennedy ព្រឹទ្ធសមាជិក Robert F. Kennedy និងទស្សនវិទូនយោបាយ Dr. Martin Luther King, Jr.
  • ថ្ងៃទី២៩ ខែមករា វិធានការ​បន្ថែម​ដើម្បី​ទប់ទល់​​ការ​ប្រឆាំង​នឹង​ពួក​យូដា
  • ថ្ងៃទី០៥ ខែកុម្ភៈ បែងចែកឲ្យដាច់ មិនឲ្យបុរសចូលប្រកួតក្នុងកីឡារបស់មនុស្សស្រីឡើយ
  • ថ្ងៃទី០៦ ខែកុម្ភៈ ការលុបបំបាត់ភាពលំអៀងប្រឆាំងនឹងគ្រិស្តសាសនា
  • ថ្ងៃទី១០ ខែកុម្ភៈ ការបញ្ចប់លទ្ធកម្ម និងបង្ខំឲ្យប្រើប្រាស់បំពង់បឺតផលិតពីក្រដាស

អត្ថបទ៖ Luffy រូបភាព៖ Xinhua/ People/ News Statement/ CNN