CEO ក្លិបបិសាចក្រហម Man Utd ទទួលស្គាល់បញ្ហាប្រឈមនៅលើទីលានបណ្តាឲ្យធ្លាក់ចំណូលជាង ៧លានដុល្លារ

ក្លិប Manchester United ខាតបង់ប្រាក់សុទ្ធចំនួន ៦.២ លានផោន ឬប្រមាណ ៧.៨០ លានដុល្លារនៅក្នុងត្រីមាសទី២ បណ្តាលមកពីប្រាក់ចំណូលទាបដោយសារតែក្លិបបានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ១៥ នៃក្របខណ្ឌ Premier League និងធ្លាក់ចេញពី UEFA Champions League ក្នុងនាមជាក្រុមបាតតារាងក្នុងពូល។

បើទោះបីលទ្ធផលផ្នែកហិរញ្ញវត្ថុ ត្រូវបានបង្ហាញបែបនេះ តែCEO ក្លិបរហស្សនាមបិសាចក្រហម លោក Omar Berrada បាននិយាយកាលពីថ្ងៃពុធថា “យើងទទួលស្គាល់បញ្ហាប្រឈមក្នុងការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌលីករបស់ក្រុមរបស់យើង ហើយយើងទាំងអស់គ្នាកំពុងធ្វើការយ៉ាងលំបាកជាក្រុមដើម្បីសម្រេចបាននូវលទ្ធផលនោះ” ។

តាមដានជាមួយយើង៖ Million Times

បច្ចុប្បន្នក្លិប Man Utd កំពុងឈរនៅលេខរៀងទី១៥ នៅលើតារាង Premier League ។ 

សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននៅក្នុងត្រីមាសដែលបានបិទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានធ្លាក់ចុះ ១២% មកនៅត្រឹម ១៩៨.៧ លានផោន បើធៀបនឹងប្រាក់ចំណេញ ១៩.៣ លានផោនកាលពីឆ្នាំ២០២៣៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Man Utd