មង្គលការដ៏អស្ចារ្យនាខែកុម្ភៈរបស់គ្រួសារអ្នកមានមុខមាត់ក្នុងសង្គម បានចប់សព្វគ្រប់ហើយក៏ពិតមែន ប៉ុន្តែរូបភាពនៃកម្មវិធីមិនទាន់រលុបឡើយ។


កាលពីថ្ងៃ១៦ ខែកុម្ភៈ កន្លងទៅឧបនាយករដ្ឋមន្រ្តី នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង បានរៀបចំមង្គលការកូនស្រីយ៉ាងធំសម្បើមតាមបែបផែនប្រពៃណីខ្មែរ គ្មានចន្លោះកម្មវិធីណាមួយឡើយ។ កូនក្រមុំ នេត ធីតា ច័ន្ទធីម៉ា ជាគូនិងកូនកំលោះ ដូមីនីត ភីអត ផូវាកា ជនជាតិអង់គ្លេស។
កន្លែងរៀបចំកម្មវិធីប្រពៃណីខ្មែរធ្វើឡើងនៅគេហដ្ឋានខាងស្រី ពោលគឺភូមិគ្រឹះឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ក្បែរពហុកីឡដ្ឋានជាតិអូឡាំពិកផ្ទាល់តែម្ដង។ ចំណែកការទទួលទានអាហារពេលល្ងាច នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ OCIC ជ្រោយចង្វា ដែលមានថ្នាក់ដឹកនាំតាមស្ថាប័នផ្សេងៗ អ្នកមានលំដាប់កំពូលៗក្នុងស្រុក ព្រមទាំងសេដ្ឋីស្រុកគេផងដែរ។
ងាកទៅមើទិដ្ឋភាពពេលរាត្រី ដែលមានការតុបតែងផ្កាស្រស់ពណ៌ស្វាយចាស់យ៉ាងស្រស់ស្អាតប្លែកភ្នែក ព្រមជាមួយក្បូរក្បាច់រចនាបថរបស់ខ្មែរ ជាវាទិកាទទួលភ្ញៀវកិត្តិយស។ ផ្កាពណ៌ស្វាយត្រូវបានរៀបគ្រប់ជ្រុងជ្រោយនៃសាលរៀបអាពាហ៍ពិពាហ៍ទាំងមូល មើលទៅឃើញពីភាពស្រទន់ ហើយម្ចាស់កម្មវិធីទៀតសោតពិតជាសមគ្នាឥតខ្ចោះក្នុងឈុតសម្លៀកបំពាក់បែបអឺរ៉ុប៕



























អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia