ម្ចាស់នាឡិការថ្លៃល្បី Jacob & co ជួបសម្តេច ហ៊ុន សែន ក្នុងរោងជ័យមង្គលការកូនស្រីឧបនាយករដ្ឋមន្រ្តី នេត សាវឿន

នៅក្នុងខែកុម្ភៈឆ្នាំនេះ លោក Jacob Arabo បានអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមពិធីអាហាហ៍ពិពាហ៍កូនស្រីឧបនាយករដ្ឋមន្រ្តី នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ដែលធ្វើឡើងយ៉ាងអធិកអធមតាមប្រពៃណីខ្មែរ។

ពិធីអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មីរបស់ចៅស្រីសម្តេច ហ៊ុន ណេង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ស្ថិតនៅភូមិគ្រឹះឧបនាយករដ្ឋមន្រ្តី នេត សាវឿន ស្ថិតនៅខាងផ្សារអូឡាំព្យា ក្រុងភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីឥស្សរជនកំពូល ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងអ្នកជំនួញក្នុងស្រុកធំៗយ៉ាងច្រើនកុះករ។

តាមដានជាមួយយើង៖ Million Times

ប្រភពមួយបានទម្លាយឲ្យដឹងថា លោក Jacob Arabo ជាសាច់ញាតិខាងកូនកំលោះឈ្មោះ ដូមីនីត ភីអត ផូវាកា ជាជនជាតិអង់គ្លេស ដែលជាមួយនឹងកូនស្រីឈ្មោះ នេត ធីតា ច័ន្ទធីម៉ា។

ក្នុងឱកាសចូលរួមពិធីមង្គលកូនស្រីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោក Jacob Arabo បានជួបសន្ទនាខ្លីដោយផ្ទាល់ជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាលក្ខណៈគ្រួសារនៅក្នុងរោងពិធីជ័យតែម្តង។

លោក Jacob Arabo គឺជាអ្នកផលិតគ្រឿងអលង្ការ និងនាឡិកាជនជាតិអាមេរិក ដែលបានបង្កើតក្រុមហ៊ុន Jacob & Company ក្នុងឆ្នាំ១៩៨៦ ហើយបានពង្រីកយីហោនេះឱ្យក្លាយជាម៉ាកប្រណីតលំដាប់អន្តរជាតិ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ One Memory