ក្នុងថ្ងៃ១៤ កុម្ភៈ ដែលជាថ្ងៃនៃទិវាក្តីស្រឡាញ់ Valentine’s Day ក្រុមហ៊ុន អ ធី អិន ខេ រីថែល បានរៀបចំពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ នៅកម្ពុជា ដែលមានសម្លៀកបំពាក់ទាន់សម័យ ស្បែកជើង កាបូប កាបូបស្ពាយ មួក នាឡិកាដែលមានគុណភាពខ្ពស់។ ក្រៅពីសម្លៀកបំពាក់ដ៏ស្រស់ស្អាត ក៏មានសម្ភារៈផ្សេងៗលំដាប់ខ្ពស់បំផុតសម្រាប់ប្រើ ធានាទាំងគុណភាព និងតម្លៃ។


ពិធីសម្ពោធជាផ្លូវការហាង Cartenz Tactical សាខាទី១ ប្រារព្ធឡើងក្រោមវត្តមានលោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប និងមានការអញ្ជើញចូលរួមពី Mr. Billy Andrias Budijanto អគ្គនាយកប្រតិបត្តិ Cartenz Tactical Indonesia តំណាងស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងមិត្តភ័ក្ត បងប្អូនអ៊ំពូមីងជាច្រើនដែលបានចូលរួមពិធីដ៏អធិកអធមនេះ។
Cartenz Tactical ជាម៉ាកយីហោមកពីប្រទេសឥណ្ឌូណេស៊ីដែលនាំចូលមកទីផ្សារកម្ពុជាផ្តាច់មុខដោយ ក្រុមហ៊ុន អ ធី អិន ខេ រីថែល មានទីតាំងស្ថិតនៅផ្ទះលេខ២៣ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សូមបញ្ជាក់ថា មុនសម្រេចឈានដល់ការបើកសម្ពោធជាផ្លូវការរបស់ហាង Cartenz Tactical សាខាទី១ នេះឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ចុះបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី កាលពីថ្ងៃ២៣ ខែមករា កន្លងទៅនៅរោងចក្រ Cartenz Tactical ផ្ទាល់ក្នុងន័យសិក្សាបន្ថែមពីប្រតិបត្តិការលក់ប្រចាំថ្ងៃ ការរៀបចំហាង និងការកំណត់ស្តង់ដារ សម្រាប់ហាងដែលបើកនៅកម្ពុជា៕
សូមទំនាក់ទំនងលេខទូរសព្ទ 095 889 898
ទីតាំងហាង📍Location: https://maps.app.goo.gl/YoMK1eSaE4Q6vbh17?ឭg_st=com.google.maps.preview.copy













