មនុស្ស ៤នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅប្រទេសហ្វីលីពីន

ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយថា សមាជិកសេវាអាមេរិកម្នាក់ និងអ្នកម៉ៅការការពារបីនាក់ ត្រូវបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ នៅពេលបើកយន្តហោះដែលចុះកិច្ចសន្យាដោយយោធាសហរដ្ឋអាមេរិក ធ្លាក់ក្នុងវាលស្រែមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AP។

តាមដានជាមួយយើង៖ Million Times

ទីបញ្ជាការក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយថា យន្តហោះមួយគ្រឿងនេះបានធ្លាក់អំឡុងពេលបំពេញភារកិច្ចដូចសព្វមួយដង ពោលគឺផ្តល់ការគាំទ្រផ្នែកស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍តាមសំណើរបស់សម្ព័ន្ធមិត្តហ្វីលីពីន។ បច្ចុប្បន្នពួកគេកំពុងបើកការស៊ើបអង្កេត រកមូលហេតុបណ្ដាលឲ្យកើតមាន​ឧបទ្ទវហេតុ​មួយនេះ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីនក៏បានបញ្ជាក់ពីការធ្លាក់យន្តហោះធុនស្រាលមួយនេះ ដោយបាននិយាយថា វាកើតឡើងនៅក្នុងក្រុង Ampatuan ខេត្ត Maguindanao del Sur ផងដែរ។ សាកសពមនុស្ស ៤នាក់ត្រូវបានគេទាញចេញពីកម្ទេចកម្ទីនៃការធ្លាក់យន្តហោះ និងមានសត្វក្របីមួយក្បាលបានងាប់ ប៉ុន្តែមិនមានមនុស្សក្នុងតំបន់នោះ រងរបួសដោយសារហេតុការណ៍មួយនេះទេ៕

អត្ថបទ៖ Luffy រូបភាព៖ AP