តែ ស៊ូអេង អ្នកជំនួញកំពុងជោគជ័យ ទិញឡានស៊េរីថ្មីមិនឲ្យចាញ់មិត្តភ័ក្តិក្នុងសង្គមអនឡាញ

លោកស្រី តែ ស៊ូអេង ជា​បុគ្គល​ជោគជ័យ​ក្នុង​វិស័យ​អនឡាញ​ម្នាក់​ទៀត​ហើយ ដែល​បាន​ទិញ​ឡាន​ទំនើប Lamborghini SVJ Aventador តម្លៃ​ចូល​ខ្ទង់​លាន​ដុល្លារ។

តាមដានជាមួយយើង៖ Million Times

កាលពី​ចុង​ខែ​មករា កន្លង​ទៅ ម្ចាស់ក្រុមហ៊ុនTREឈរជើងលើទីផ្សាអនឡាញច្រើនឆ្នាំមកហើយ បាន​បន្ត unboxing នាំ​យក​កំពូល​រថយន្ត Lamborghini ចូល​ក្នុង​ផ្ទះ បើ​ទោះ​ជា​មាន​រថយន្ត​ទំនើប​ៗ​ចត​ពេញ​មុខ​ផ្ទះ​ហើយ​ក៏​ដោយ។

ឡាន Lamborghini SVJ Aventador ថ្មី​របស់​ថៅកែ​អនឡាញ តែ ស៊ូអេង ពិតជា​ស្រស់​ស្អាត និង​ស័ក្ដិសម​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​វិស័យ​ប្រកួត​ប្រជែង​មួយ​នេះ។ អ្នក​ជំនួញ​អនឡាញ តែ ស៊ូអេង ដែល​មាន​ផលិតផល​ផ្នែក​សម្រស់​ជាច្រើន ក៏​ជា​ស្ត្រី​ហាយ​សូ និង​ទាន់​សម័យ​មួយ​រូប​ក្នុង​សង្គម​អ្នក​ជំនួញ​នា​ពេល​បច្ចុប្បន្ន។

តាម​រយៈទឹកមុខ​ក្រុមគ្រួសារ​សេដ្ឋីនី​អនឡាញ តែ ស៊ូអេង ពិតជា​រំភើប​រីករាយ ជាមួយនឹង​ការ​ទទួល​បាន​របស់​មាន​តម្លៃ​មហាសាល​មួយ​នោះ។

ឡាន​ទំនើប សម្ភារៈ​ប្រេន​ៗ ភូមិគ្រឹះ​ធំ​ស្កឹមស្កៃ ព្រម​ទាំង​ភាព​សម្បូរ​បែប​នៃ​ប្រភេទ​មុខ​ទំនិញ និង​គុណភាព​ល្អ ទើប​អាច​ឈរ​ជើង​ក្នុង​វិស័យ​អនឡាញ​បាន ពិសេស​ម្ចាស់​ផលិតផល​លក់​គ្រឿង​ថែរក្សា​សម្រស់​នេះ​តែ​ម្ដង។ CEO ស៊ូអេង មិន​ខុស​ពី​អ្នក​ជំនួញ​ធំ​ៗ​ដទៃ​ដែល​ស្រលាញ់​ចូលចិត្ត​ប្រើប្រាស់​របស់​ប្រេន​ៗ។ មិន​ថា​សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿង​អលង្ការ មាន​រស​និយម​ខ្ពស់ គឺជា​ប្រេន​ធំ​ៗ​លំដាប់​ពិភពលោក។

ម្ចាស់​ប្រេន TRE មាន​មិត្តភ័ក្តិ​ជា​អ្នក​ប្រកបរបរ​អនឡាញដូចគ្នា ហើយ​ម្នាក់ៗ​សុទ្ធសឹង​ជា​អ្នក​ចូលចិត្ត​ទិញ​របស់របរប្រើប្រាស់ប្រេន​ៗ​ដូច​គ្នា។​

អ្នក​ជំនួញ​ស្រី​រូបនេះ ភាគច្រើន​ប្រើប្រាស់​កាបូប Hermès ដែល​តម្លៃ​មួយ​ម៉ូដ​ៗ​ចាប់ពី​១ ម៉ឺន​ដុល្លារ​ឡើង​ទៅ។ ទោះជា Hermès ជា​ម៉ាក​ដែល​ម្ចាស់​ប្រេន TRE រូបនេះ​ស្រលាញ់​ខ្លាំង តែ​លោកស្រី​ក៏​បើ​ម៉ាក​ដទៃ​ទៀត​ដែរ​ដូចជា Chanel Dior និង LOUIS VUITTONជាដើម៕

អត្ថបទ៖ មេរ៉ា, Sou Eng Te