ទីបំផុតអ្នកជំនួញអនឡាញ អ៊ាន សៀវម៉ី បង្ហើបតម្លៃភូមិគ្រឹះស្កឹមស្កៃទើបសាងសង់រួចថ្មីៗ

អ្នក​ជំនួញ​អនឡាញ​ដ៏​ល្បី អ្នក​ស្រី អ៊ាន សៀវម៉ី ដែល​ទើប​សាង​សង់​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​ហើយ​កាលពី​ពេល​ថ្មី​ៗ បាន​ដាច់​ចិត្ត​បង្ហើប​ពី​តម្លៃ​គេហដ្ឋាន​ដ៏​ប្រណីត​នោះ​ហើយ។ អ្នក​តាមដាន​ស្រ្តី​អ្នក​មាន រូបនេះ​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ​ភូមិគ្រឹះ​នោះ​ហើយ មិន​មែន​ធំ​តែ​ផ្ទះ​ឡើយ ក្បាល​ដី​ទាំង​ធំ ហើយ​វែង​ថែមទៀត។

តាមដានជាមួយយើង៖ Million Times

កន្លង​មក​សេដ្ឋី​នី​ផ្នែក​ជំនួញ​អនឡាញ ដែល​លក់​ផលិតផល​ថែរក្សា​សម្រស់ មិន​ដែល​បាន​បង្ហើប​ប្រាប់​ពី​ការ​ចំណាយ ក្នុង​ការ​សាងសង់​ភូមិគ្រឹះ​ដ៏​ធំ​ល្វឹងល្វើយ​ឡើយ។​ តែ​ថ្មី​ៗ​នេះ​នៅ​ក្នុង​វីដេអូ Live លក់​ផលិតផល ក៏​ដូចជា​ការ​ជជែក​គ្នា​ជាមួយ​អតិថិជន អ្នក​ស្រី អ៊ាន សៀវម៉ី បាន​និយាយ​ខ្លះ​ៗ​ហើយ​ទាក់ទង​នឹង​ចំណាយ​យ៉ាង​សន្ធឹក​លើ​ការ​កសាង​។

អ្នក​ស្រី អ៊ាន សៀវម៉ី បាន​ឲ្យ​ដឹង​ថា ភូមិគ្រឹះ​ដ៏​ធំ​សម្បើម​ដែល​ទើប​បញ្ចប់​ការ​សាងសង់​នោះ ចំណាយ​អស់​ជិត ១០ លាន​ដុល្លារ​ឯណោះ។ មិន​ត្រឹម​តែ​បង្ហើប​ពី​តម្លៃ​ភូមិគ្រឹះ​ប៉ុណ្ណោះ​ទេ ស្ត្រី​ជោគជ័យ​ក្នុង​វិស័យ​អនឡាញ​រូបនេះ ក៏​និយាយ​ដល់​រោងចក្រ​ដែល​ជា​កន្លែង​ផលិត​គ្រឿង​ថែរក្សា​សម្រស់ ៤-៥ កន្លែង។

មិន​អស់​ត្រឹម​ប៉ុណ្ណេះ​ឡើយ មេមាយ​ចាយ​សម្រស់​សាច់​ស​ខ្ចី ថែម​ទាំង​និយាយ​ដល់​អចលនទ្រព្យ​ផ្សេង​ៗ​បន្ថែម​ទៀត​ដូចជា​ផ្ទះ​ជូល បន្ទប់​ជួល ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ។ ក្រៅ​ពី​មាន​ផ្ទះ​នៅ​ស្រុក​ខ្មែរ​ហើយ ស្រ្តី​ហាយសូ អ៊ាន សៀវម៉ី ក៏​មាន​ផ្ទះ និង​ឡាន ព្រម​ទាំង​មុខ​របរ​នៅ​ប្រទេស​អូស្រ្តាលី​ថែម​ទៀត​ផង៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ​Ean Sivmey