ថៅកែស្រីហាងពេជ្រដ៏ល្បីរូបនេះ មានទាំងចំណេះជំនាញច្បាស់លាស់ ថែមទាំងមុខមាត់ក្នុងសង្គម

លោកស្រី បាខាល់ បុប្ផាគន្ធ អគ្គនាយិកាហាងមាសពេជ្រ បុប្ផាគន្ធ ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​នេះ​ពេល​បច្ចុប្បន្ន។ ក្រៅពី​មាន​ហាង​ពេជ្រ​ដ៏​ធំ​ហើយ​នោះ លោកស្រី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជំនួញ​មាន​ភាព​ប៉ិនប្រសព្វ មានចំណេះ​ដឹង​ច្បាស់លាស់ និង​ធ្វើការ​ងារ​ប្រកបដោយភាព​ហ្មត់ចត់។

តាមដានជាមួយយើង៖ Million Times

អគ្គ​នាយិកា​ហាង​មាស​ពេជ្រ បុប្ផាគន្ធ ដែល​ល្បី​មាន​ចំណេះ​ដឹង ជំនាញ និង​ជា​មនុស្ស​ស្រី​មាន​មុខ​មាត់​ក្នុង​សង្គម ប្រឡូក​ការងារ​ជាច្រើន​ទាំង​សប្បុរសធម៌ និង​ពាក់ព័ន្ធ​ផ្នែក​ការងារ​សិល្បៈ​ផង​ដែរ។ ក្រៅពី​ចូលរួម​សប្បុរសធម៌​ផ្សេង​ៗ​ហើយ លោកស្រី និង​ស្វាមី​នៅ​មាន​មូលនិធិ បុប្ផាគន្ធ ដែល​ជួយ​ផ្គត់ផ្គង់​ដល់​សិស្ស​និស្សិត​ខ្វះខាត​មួយ​ចំនួន​ទៀត​ផង។

ក្នុង​នាម​លោកស្រី បាខាល់ បុប្ផាគន្ធ ​មមាញឹក​ក្នុង​ការងារ​ច្រើន​ក៏​ពិត​មែន តែ​ម្ចាស់​ហាង​ពេជ្រ​រូប​នេះ ក៏នៅ​ពូកែរក​​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មីៗ ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​ និង​ធ្វើ​​វា​​ខ្លួន​ឯង​តែម្ដង។ មួយ​វិញ​ទៀត លោកស្រី​ក៏​ល្បី​ថា​ពូកែ​ថែរក្សា​សម្រស់​បាន​យ៉ាង​ល្អ ទោះ​ជា​មាន​កូន​ដល់​ទៅ ៣ នាក់​ហើយ​ក៏​ដោយ តែ​នៅ​ស្អាត​គ្មាន​ប្រែ​សោះ​ឡើយ។

ស្រ្តីអភិជនរូបនេះ រឹតតែ​ស្រស់​ស្អាត​នៅពេល​តុបតែង​បែប​បុរាណ ហើយ​ការ​រៀបចំ​ខ្លួន​ក៏​គ្មាន​ចន្លោះ​ឡើយ ព្រោះ​ថា​ជា​ម្ចាស់​នៃ​ហាងគ្រឿងអលង្ការ​ស្រាប់។ ចំណែក​សម្លៀកបំពាក់​ទៀត បើ​ជា​ឈុត​បុរាណ គឺ​ជា​កំណាត់​ហូល​ផាមួង​មាន​តម្លៃ​ថ្លៃ ហើយ​សម្លៀកបំពាក់​សម័យ គឺជា​ប្រេន​ធំ​ៗ​លំដាប់​ពិភពលោក៕

អត្ថបទ៖ មេរ៉ា,រូបភាព៖ Bophakun Bakhal