ទីក្រុងកំពូលទាំង ៣១ នៅអាស៊ី ដែលត្រូវបានចាត់ថ្នាក់ថាមានតម្លៃសមរម្យ សម្រាប់អ្នកទេសចរ ក្នុងនោះកម្ពុជាមាន១រាជធានី និងខេត្តក៏ជាប់ចំណាត់ជាគោលដៅទេសចរណ៍ ចំណាយតិចបំផុតនៅអាស៊ីឆ្នាំ ២០២៥ នេះផងដែរ។ បើយោងតាមសន្ទស្សន៍តម្លៃអ្នកធ្វើដំណើររបស់ Backpacker។


គេហទំព័រ Backpacker បានបញ្ជាក់ពីតម្លៃក្នុងការចាយវាយ ស្នាក់នៅនៅទីក្រុង/រដ្ឋ/ខេត្តទាំង ៣១ នៅអាស៊ី ដែលមានតម្លៃសមរម្យបំផុត សម្រាប់អ្នកដំណើរឆ្នាំ ២០២៥។ ក្នុងនោះ កម្ពុជា និងប្រទេសក្បែរខាងមួយចំនួន បានជាប់ក្នុងចំណោមមានទីក្រុង តម្លៃសមរម្យ ដែលការចាយវាយសរុបប្រចាំថ្ងៃ ប្រហាក់ប្រហែលគ្នាផងដែរ។
ក្នុងនោះ Backpacker បានគិតទៅលើបន្ទប់គេងនៅក្នុងសណ្ឋាគារល្អ មួយជាមួយការចំណាយលើ
មធ្យោបាយធ្វើដំណើរសាធារណៈ, កន្លែងវប្បធម៌ដែលបង់ប្រាក់ និងការចំណាយលើស្រាបៀថោកក៏ត្រូវរាប់បញ្ចូលផងដែរ។
មកមើលពីគោលដៅចំណាយថោកបំផុត ទៅថ្លៃបំផុតនៅប្រទេសក្នុងតំបន់អាស៊ីទាំងអស់ដូចខាងក្រោម៖
១ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ការចំណាយ ១៨.២៨ ដុល្លារ/ថ្ងៃ
២ ទីក្រុងលួងព្រះបាង ប្រទេសឡាវ ការចំណាយ ២០.១៤ ដុល្លារ/ថ្ងៃ
៣ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ការចំណាយ ២០.៣៧ ដុល្លារ/ថ្ងៃ
៤ ទីក្រុងPokhara ប្រទេសនេប៉ាល់ ការចំណាយ ២០.៨០ ដុល្លារ/ថ្ងៃ
៥ ទីក្រុងហាណូយ ប្រទេសវៀតណាម ការចំណាយ ២០.៣៧ ដុល្លារ/ថ្ងៃ
៦ ទីក្រុង Hoi An ប្រទេសវៀតណាម ការចំណាយ ២១.០៦ ដុល្លារ/ថ្ងៃ
៧ ឈៀងម៉ៃ ប្រទេសថៃ ការចំណាយ ២២.១៧ ដុល្លារ/ថ្ងៃ
៨ Delhi (និង New Delhi) ប្រទេសឥណ្ឌា ការចំណាយ ២២.៦៣ ដុល្លារ/ថ្ងៃ
៩ ទីក្រុងKathmandu, ប្រទេសនេប៉ាល់ ការចំណាយ ២២.៧៤ ដុល្លារ/ថ្ងៃ
១០ ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ការចំណាយ ២២.៦៣ ដុល្លារ/ថ្ងៃ
១១. ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ការចំណាយ ២៤.៣៨ ដុល្លារ/ថ្ងៃ
១២. ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ការចំណាយ ២៥.០៦ ដុល្លារ/ថ្ងៃ
១៣. រដ្ឋ Goa, ប្រទេសឥណ្ឌា ការចំណាយ ២៥.១៥ ដុល្លារ/ថ្ងៃ
១៤ តំបន់ឆ្នេរKuta នៃកោះបាលី ប្រទេសឥណ្ឌូណេស៊ី ការចំណាយ ២៨.៣៣ ដុល្លារ/ថ្ងៃ
១៥ រាជធានីភ្នំពេញភ្នំពេញ ប្រទេសកម្ពុជា ការចំណាយ ២៨.៥៨ ដុល្លារ/ថ្ងៃ
១៦. ទីក្រុងបាងកក ប្រទេសថៃ ការចំណាយ ២៩.២៦ ដុល្លារ/ថ្ងៃ
១៧. ខេត្តសៀមរាប ប្រទេសកម្ពុជា ការចំណាយ ២៩.៨៧ ដុល្លារ/ថ្ងៃ
១៨ ទីក្រុងបុមបៃ ប្រទេសឥណ្ឌា ការចំណាយ ៣២.០០ ដុល្លារ/ថ្ងៃ
១៩ ទីក្រុងColombo ប្រទេសស្រីលង្កា ការចំណាយ ៣៣.៧១ ដុល្លារ/ថ្ងៃ
២០ ទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ ៣៦.៧០ ការចំណាយ ដុល្លារ/ថ្ងៃ
២១ កោះភូកេត ប្រទេសថៃ ការចំណាយ ៣៧.៥០ ដុល្លារ/ថ្ងៃ
២២ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ការចំណាយ ៣៨.៩៧ ដុល្លារ/ថ្ងៃ
២៣ កោះ Boracay ប្រទេសហ្វីលីពីន ការចំណាយ ៣៩.៨៧ ដុល្លារ/ថ្ងៃ
២៤ ក្រុងសៀងហៃ ប្រទេសចិន ការចំណាយ ៤២.២៩ ដុល្លារ/ថ្ងៃ
២៥ ទីក្រុងប៉េកាំង ប្រទេសចិន ការចំណាយ ៤៨.២៥ ដុល្លារ/ថ្ងៃ
២៦ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ការចំណាយ ៥១.២៤ ដុល្លារ/ថ្ងៃ
២៧ ម៉ាកាវ ប្រទេសចិន ការចំណាយ ៥៩.៥៦ ដុល្លារ/ថ្ងៃ
២៨ ស៊ីអាន ប្រទេសចិន ការចំណាយ ៦៦.២២ ដុល្លារ/ថ្ងៃ
២៩ទីក្រុងតូក្យូ ប្រទេសជប៉ុន ការចំណាយ ៦៨.០២ ដុល្លារ/ថ្ងៃ
៣០ ហុងកុង ប្រទេសចិន ការចំណាយ ៧២.១៦ ដុល្លារ/ថ្ងៃ
៣១ សិង្ហបុរី ការចំណាយ ៧៩.៤០ ដុល្លារ/ថ្ងៃ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ SEA Infographics