Jeff Bezos ផ្តល់ប្រាក់ $១០០ លានដុល្លារដល់តារាសម្តែង និងជាឧត្តមនាវីឯកចូលនិវត្តន៍ម្នាក់

ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos និងគូដណ្តឹងអ្នកស្រី Lauren Sánchez បានផ្តល់ប្រាក់ចំនួន $១០០ លានដុល្លារដល់ឧត្តមនាវីឯកកងទ័ពជើងទឹកចូលនិវត្តន៍ និងជាតារាសម្តែង Eva Longoria ក្នុងខែមីនា ដែលជាផ្នែកមួយនៃរង្វាន់ប្រចាំឆ្នាំរបស់មហាសេដ្ឋីផ្ដល់ដល់បុគ្គលដែលរួមចំណែកយ៉ាងសំខាន់ដល់សង្គម។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Yahoo ចុះផ្សាយថា The Desperate Housewives star និង Bill McRaven ដែលជាតារាសម្តែងជើងចាស់ និងជាអតីតអធិការបតីនៃសាកលវិទ្យាល័យ Texas System បានទទួលរង្វាន់ $៥០ លានដុល្លារក្នុងម្នាក់ៗដើម្បីជួយអ្នកដែលត្រូវការជំនួយ។

ក្នុងរយៈពេលប៉ុន្មានខែមកនេះ អ្នកទាំងពីរបានបែងចែកមូលនិធិទៅកាន់គម្រោងដែលនៅជិត និងជាទីស្រឡាញ់សម្រាប់ពួកគេ។

មហាសេដ្ឋី Bezos ដែលមានទ្រព្យសម្បត្តិប្រហែល $២៤៨ ពាន់លានដុល្លារ ចាប់ផ្តើមពានរង្វាន់ Courage and Civility Award ក្នុងឆ្នាំ២០២១ ដើម្បីគាំទ្រដល់សប្បុរសជនក្នុងបុព្វហេតុកិច្ចមនុស្សធម៌ និងអប់រំ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Jeff Bezos