នាថ្ងៃអង្គារ ទី១៤ ខែមករា ប្រធានាធិបតីអាមេរិក ចូ បៃដិន បានចុះហត្ថលេខាលើសេចក្ដីសម្រេចលើកលែងបំណុល សម្រាប់សិស្សនិស្សិតថ្មីៗចំនួន ១៥០ ០០០នាក់បន្ថែមទៀត មុនពេលលោកផ្ទេរកៅអីមេដឹកនាំអាមេរិកជូនលោក ដូណាល់ ត្រាំ នាថ្ងៃទី២០ ខែមករាខាងមុខ។
តាមដានជាមួយយើង៖ Million Times
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ចំនួនសិស្សនិស្សិត ដែលត្រូវបានរដ្ឋបាលលោកបៃដិន ផ្ដល់ឱកាស និងលុបចោលបំណុលទាំងអស់ មានចំនួនលើសពី ៥លាននាក់ហើយ ក្នុងរយៈពេល ៤ឆ្នាំមកនេះ។
រយៈពេល ៤ឆ្នាំមកនេះ បំណុលនិស្សិតដែលត្រូវបានរដ្ឋបាលលោកបៃដិន ប្រកាសលុបចោល គឺមានចំនួនសរុបប្រហែល ១៨៣,៦ពាន់លានដុល្លារ ខណៈនិស្សិតអាមេរិកទាំងនោះ ភាគច្រើនគឺជាជនពិការ បុគ្គលិកសាធារណៈ និងធ្លាប់ត្រូវបានសាលាបោកប្រាស់ឲ្យជំពាក់បំណុល៕
អត្ថបទ៖ Luffy រូបភាព៖ Reuters