កម្ពុជានាំមុខវៀតណាម ជាប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតនៅតំបន់អាស៊ាន

ក្រុមហ៊ុន Henley & Partners ដែលជំនាញលើការផ្ដល់សេវាកម្មទីប្រឹក្សាលំនៅឋាន និងសញ្ជាតិទូទាំងសកលលោក បានបញ្ចេញរបាយការណ៍ស្ដីពីលិខិតឆ្លងដែន ដែលមានឥទ្ធិពលបំផុតលើលោក ដោយក្នុងនោះក៏រាប់បញ្ចូលតំបន់អាស៊ានដូចគ្នា។

តាមដានជាមួយយើង៖ Million Times

នៅក្នុងតំបន់អាស៊ាន ប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតនោះគឺប្រទេសសិង្ហបុរី ស្របពេលប្រទេសកម្ពុជាឈរនៅលេខរៀងទី០៨ នាំមុខប្រទេសវៀតណាម ដែលមានលិខិតឆ្លងដែនអាចធ្វើដំណើរទៅច្រើនប្រទេស ដោយមិនទាមទារទិដ្ឋាការ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសប្រចាំតំបន់អាស៊ាន ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតក្នុងឆ្នាំ២០២៥៖

លេខរៀងប្រទេសចំនួនប្រទេសអាចធ្វើដំណើរដោយមិនទាមទារទិដ្ឋាការ
1សិង្ហបុរី195
2ម៉ាឡេស៊ី183
3ប្រ៊ុយណេ166
4ទីម័រខាងកើត97
5ថៃ82
6ឥណ្ឌូណេស៊ី76
7ហ្វីលីពីន67
8កម្ពុជា53
9វៀតណាម51
10ឡាវ49
11មីយ៉ាន់ម៉ា46

អត្ថបទ៖ Luffy រូបភាព៖ TTG