ប៉ុន្មានឆ្នាំមកនេះអ្នកនាង លី យ៉ាណា ដែលមហាជនស្គាល់ថាជាភរិយាម្ចាស់បុរីពិភពថ្មី គឺអ្នកឧកញ៉ា ហុវ ពីវ មិនមានវត្តមានក្នុងការងារសង្គម ឬចូលរួមក្នុងវិធីផ្សេងៗធំៗនៃអ្នកអភិជនច្រើន ដូចគ្រាមុនឡើយ។
នៅលើបណ្ដាញសង្គមអ្នកនាង លី យ៉ាណា បានបង្ហោះរូបភាពជាបន្តបន្ទាប់ ដែលរូបទាំងអស់នោះសុទ្ធសឹងតែនៅបរទេស ជាពិសេសនៅតំបន់អឺរ៉ុប។ អតីតតារាបង្ហាញម៉ូដចំណាត់ថ្នាក់លេខ២ កម្មវិធី «Super Model» រូបនេះ មិនសូវបង្ហាញរូបភាពជួបជុំលក្ខណៈជាអ្នកជំនួញប៉ុន្មានទេ តែផ្ទុយទៅវិញហាយសូរូបនេះ បង្ហោះរូបភាពនៅក្រៅប្រទេសជាមួយកូនស្រីតែមួយញឹកញាប់ខ្លាំងមែនទែន។
ទោះដើរលេងក្រៅប្រទេសច្រើន នារីអភិជនរូបនេះនៅតែមិនថមថយសម្រស់ និងសម្ភារៈនិយមឡើយ ដោយមួយឈុតៗដែលស្ថាបនិក ATM Money Pawn shop ស្លៀកពាក់ជាប់ខ្លួនរាប់តាំងពីកាបូប ស្បែកជើង សម្លៀកបំពាក់ គ្រឿងអលង្ការសុទ្ធតែរបស់មានតម្លៃទាំងអស់។
ក្រៅពីភាពប្រើប្រាស់របស់ប្រេនអ្នកនាង លី យ៉ាណា ក៏ចូលហាងទំនើបៗ និងដើរលេងកន្លែងល្បីៗជុំវិញទ្វីបអឺរ៉ុប។ គួរបញ្ជាក់ផងដែរថា លី យ៉ាណា គឺជាអតីតជយលាភីលេខ ២ នៃកម្មវិធីប្រឡង Super Models របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីអំឡុងឆ្នាំ ២០១១៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Yana Ly