គាស់កកាយមហាសេដ្ឋីប្រចាំតំបន់អាស៊ាន ៥រូប របូតលុយច្រើនបំផុតក្នុងឆ្នាំ២០២៤

យោងតាមរបាយការណ៍បញ្ចេញដោយគេហទំព័រ Bloomberg Billionaires Index បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីចំនួន ៥រូបប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានការបាត់បង់ទ្រព្យសម្បត្តិច្រើនបំផុតក្នុងឆ្នាំ២០២៤ ដោយមនុស្សកំពូលលុយទាំងនោះ គឺជាមហាសេដ្ឋីសិង្ហបុរី និងឥណ្ឌូណេស៊ី។

តាមដានជាមួយយើង៖ Million Times

សរុបចំនួនទ្រព្យសម្បត្តិដែលមហាសេដ្ឋីទាំង ៥រូបនោះបានរបូត គឺមានប្រហែល ៧ពាន់លានដុល្លារ។ មូលហេតុដែលធ្វើឲ្យពួកគេបាត់បង់លុយច្រើនបែបនេះ គឺបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុន ដែលក្រុមមហាសេដ្ឋីទាំងនេះមានក្នុងដៃ បានថយចុះជាខ្លាំង។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី ៥រូបប្រចាំតំបន់អាស៊ាន ដែលរបូតលុយច្រើនបំផុតក្នុងឆ្នាំ២០២៤ រៀបរៀងដោយ Bloomberg៖

ឈ្មោះ ទ្រព្យសម្បត្តិបាត់បង់ទ្រព្យសម្បត្តិសរុបប្រភពចំណូល ប្រទេស
Goh Cheng Liang១,៦៨ពាន់លានដុល្លារ១០ពាន់លានដុល្លារNippon Paintសិង្ហបុរី
Sukanto Tanoto១,៦៨ពាន់លានដុល្លារ២០,៥ពាន់លានដុល្លារRoyal Golden Eagleឥណ្ឌូណេស៊ី
Li Xiting១,៣៦ពាន់លានដុល្លារ១៤,៣ពាន់លានដុល្លារShenzhen Mindray Bio-Medical Electronicsសិង្ហបុរី
Prajogo Pangestu១,៣១ពាន់លានដុល្លារ២៩,៧ពាន់លានដុល្លារBarito Pacificឥណ្ឌូណេស៊ី
Michael Hartono៨០០លានដុល្លារ២១ពាន់លានដុល្លារDjarum Groupឥណ្ឌូណេស៊ី

អត្ថបទ៖ Luffy រូបភាព៖ Bloomberg