Alibaba របស់ jack ma នឹងលក់ភាគហ៊ុន Sun Art ទៅ DCP ក្នុងតម្លៃ ១.៦ពាន់លានដុល្លារ

ក្រុមហ៊ុន Alibaba Group Holding Ltd របស់លោក jack ma បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានយល់ព្រមលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួននៅក្នុងបណ្តាញផ្សារទំនើប Sun Art Retail Group ទៅឱ្យក្រុមហ៊ុនភាគហ៊ុនឯកជនចិន DCP Capital ក្នុងតម្លៃ ១២.២៩៨ពាន់លានដុល្លារហុងកុង ឬ ១.៥៨ពាន់លានដុល្លារ។

ភាគហ៊ុន ៧៨.៧% តំណាងឱ្យការកាន់កាប់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Alibaba។ នេះបើយោងតាមឯកសារទៅកាន់ផ្សារហ៊ុនហុងកុង ដែលសារព័ត៌មាន REUTERS ចុះផ្សាយ។

តាមដានជាមួយយើង៖ Million Times

Alibaba បានចំណាយប្រាក់ចំនួន ៣.៦ ពាន់លានដុល្លារសម្រាប់ភាគហ៊ុនគ្រប់គ្រង Sun Art នៅឆ្នាំ២០២០ ក្នុងក្តីសង្ឃឹមថានឹងប្រើប្រាស់វត្តមានឌីជីថលរបស់ខ្លួនបន្ថែមទៀតដើម្បីគាំទ្រដល់ផ្សារទំនើបរាប់រយរបស់ Sun Art នៅក្នុងប្រទេសចិន។

ការលក់ភាគហ៊ុននេះ បន្ទាប់ពីការកើនឡើង ៨៥% នៃភាគហ៊ុនរបស់ Sun Art នៅហុងកុងកាលពីឆ្នាំមុន ដែលងាយស្រួលយកឈ្នះការកើនឡើងប្រហែល ២០% នៅក្នុងសន្ទស្សន៍ Hang Seng ដ៏សំខាន់។

ក្រុមហ៊ុន e-commerce យក្សនេះក៏កំពុងលក់ហាងទំនិញរបស់ចិន Intime ផងដែរ បើទោះបីជារងការខាតបង់ពីកិច្ចព្រមព្រៀងក៏ដោយ។ គួរឲ្យដឹងថា ការលក់ភាគហ៊ុនគឺជាផ្នែកមួយនៃការរុះរើផលប័ត្រអាជីវកម្មរបស់ក្រុមហ៊ុន Alibaba ដើម្បីផ្តោតលើប្រតិបត្តិការ e-commerce ស្នូលរបស់ខ្លួន៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters