ក្រោយពី ម៉ាដាម ដា ដែលជាអ្នកអនឡាញដ៏ល្បី ព្រមទាំងគូស្នេហ៍ជាតារាសម្ដែងប្រុសសង្ហា ប៊ឺរី តែងតែបង្អួត លុយ ឡាន ផ្ទះវីឡាជាញឹកញាប់នៅលើបណ្ដាញសង្គម ស្រាប់តែព្រឹកនេះមានអ្នកបង្ហោះទារលុយពីស្រ្តីអ្នកជំនួញល្បីរូបនេះលើបណ្ដាញសង្គម និងធ្វើឲ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលខ្លាំង។


ក្លាយជារឿងល្បីចុងឆ្នាំក្នុងវិស័យអនឡាញហើយ សុខៗស្រាប់តែ Facebookនារីម្នាក់ឈ្មោះថា Cheng Yie ជាផុសទារ ២០ ម៉ឺនដុល្លារពី ម៉ាដាម ដា ក្រោយឃើញអ្នកជំនួញរូបនោះឧស្សាហ៍ផុសសម្ញែង លុយ ឡាន ហើយក្នុងសំណេរនោះ ថែមទាំងបានបញ្ជាក់ថា ម៉ាដាមដា ចេញសែកស្អុយឲ្យខ្លួនទៀតផង។
រឿងនេះកំពុងធ្វើឲ្យរំជើងរំជួលក្នុងវិស័យអនឡាញ នាចុងឆ្នាំ ២០២៤ នេះ។ Facebookនារីម្នាក់ឈ្មោះ Cheng Yie បានសរសេររៀបរាប់ថា “ចូលខ្លួនដោះស្រាយផង Madam ទុកពេលឱ្យដូចជាច្រើនថ្ងៃពេកហើយ ពីមួយថ្ងៃទៅមួយថ្ងៃគិតតែកុហកគេ គេឆាតទៅទារ ប្លុកគេមិនលើកលេខគេទៅទារលុយដល់មុខផ្ទះក៏អត់ហ៊ានចេញមកដែរ សំខាន់អោយសែកអត់លុយទៀតស៊ីស ( 20 ម៉ឺនដុល្លា)។

ចំណែកខាងភាគី ម៉ាដាម ដា ផេកផ្លូវការមិនមានការឆ្លើយតប និងបង្ហោះអ្វីសោះ ឬឯគូស្នេហ៍ មាស វឌ្ឍនៈសម្បត្តិ ដែលគេស្គាល់ថាជាតារាប្រុស ប៊ឺរី មិនទាន់មានសកម្មភាពច្រានចោលការចោទប្រកាន់នោះដែរ តែគណនីផ្ទាល់ខ្លួន ម៉ាដាម ដា ឈ្មោះ Solinda Elegant បញ្ជាក់ថារង់ចាំ ក្រោយពេលជូនគ្រួសារដើរលេងឆ្លងឆ្នាំរួចសិន។
គួរបញ្ជាក់ថា ម៉ាដាម ដា តែងតែត្រូវគេសរសើរថាជាមនុស្សស្រីពូកែរកស៊ី រហូតមានផ្ទះឡានទំនើបទាំងនៅខ្មែរ និងនៅថៃ៕


អត្ថបទ៖ មេរ៉ា, រូបភាព៖ MADAM DA