មេដឹកនាំពូទីនបង្កើតក្រុមប្រឹក្សាពិសេស ប្រមូលផ្ដុំអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ

ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងអ្នកជំនាញ ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសរុស្ស៊ី ដោយមានលោក Sergei Shoigu ជាប្រធានគ្រប់គ្រងក្រុមប្រឹក្សាថ្មីនេះ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន UNN បានរាយការណ៍ថា លោក ពូទីន បានចុះហត្ថលេខារួចស្រេចលើញត្តិសម្រេចបង្កើតក្រុមប្រឹក្សាមួយនេះ ខណៈការតែងតាំងអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ជាប្រធានក៏មិនមានការជំទាស់ណាមួយនោះដែរ។

ក្រុមប្រឹក្សាថ្មីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹង និងជំរុញគោលនយោបាយសន្តិសុខរុស្ស៊ី ក្នុងវិស័យជាច្រើន រួមទាំងក្នុងវិស័យយោធា និងបច្ចេកវិទ្យាថែមទៀត។

ក្រុមអ្នកវិភាគយល់ឃើញថា បច្ចុប្បន្នរុស្សីកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដូច្នេះហើយក្រុមប្រឹក្សាភិបាលថ្មីនេះ ទំនងផ្ដោតសំខាន់លើការពង្រឹងការគ្រប់គ្រងផ្ទៃក្នុង ជំនួសឲ្យបញ្ហាអធិបតេយ្យភាពបច្ចេកវិទ្យាវិញ៕

អត្ថបទ៖ Luffy រូបភាព៖ RT