ចិនបំបែកកំណត់ត្រាថ្មី សង់ផ្លូវក្រោមទឹកមានអង្កត់ផ្ចិតធំបំផុតក្នុងរយៈពេលដ៏ខ្លី

ប្រទេសចិនទទួលបានកំណត់ត្រាថ្មីស្រឡាងមួយ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់ផ្លូវក្រោមទឹក ដែលមានអង្កត់ផ្ចិតធំបំផុតលើលោក ក្នុងរយៈពេលដ៏ខ្លីបំផុត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Interesting Engineering។

តាមដានជាមួយយើង៖ Million Times

ផ្លូវក្រោមទឹក ដែលមានប្រវែង ៣,២គីឡូម៉ែត្រត្រូវបានបញ្ចប់ការសាងសង់ត្រឹមរយៈពេល ១១០ថ្ងៃ ហើយវាត្រូវបានចាត់ទុកថា ជាការសាងសង់លឿនបំផុតនៅលើពិភពលោក។

ផ្លូវក្រោមទឹកនេះ ស្ថិតនៅក្រោមបាតទន្លេលឿងជម្រៅជិត ៣០ម៉ែត្រ និងមានអង្កត់ផ្ចិតធំបំផុតលើលោក ១៧ម៉ែត្រ ហើយវាមានបំពង់ជាខ្សែការពារក្រោមទឹករហូតដល់ ៥០០ដើម។

ហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាងរបស់ចិននេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ពីទិសខាងជើង ទៅទិសខាងត្បូងនៃទន្លេលឿងឲ្យកាន់តែមានភាពងាយស្រួល ពោលគឺប្រជាជនអាចបើករថយន្តនៅលើផ្លូវភ្លោះដ៏ទូលាយ ដោយមាន ៣គន្លងនៅសងខាងផ្លូវនីមួយៗ៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo