ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា អ្នកដែលមានគម្រោងធ្វើដំណើរតាមផ្លូវល្បឿនលឿននាពេលខាងមុខ អាចទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ ២០ ភាគរយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃ។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានប្រកាសពីការបញ្ចុះតម្លៃ ២០ ភាគរយ សម្រាប់ យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេល ៣ ថ្ងៃ គិតចាប់ពី ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីជាការអបអរសាទរនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ទន្ទឹងនឹងនេះយានយន្តដឹកទំនិញធុនធ្ងន់ដែលមានទម្ងន់លើសពី ១០ តោន ឡើងទៅ ការបញ្ចុះតម្លៃត្រូវបានរក្សាដដែលទៅតាមម៉ោងកំណត់ដូចខាងក្រោម៖
– ចាប់ពីម៉ោង ៨៖០០ នាទី ដល់ម៉ោង ២០៖០០ នាទី បញ្ចុះតម្លៃ ៤០ ភាគរយ
– ចាប់ពីម៉ោង ២០៖ ០០ នាទី ដល់ម៉ោង ៨៖០០ នាទី បញ្ចុះតម្លៃ ៦០ ភាគរយ
អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ