កូនប្រុសថៅកែបុរីហាយធិច ចូលរោងការជាមួយកូនក្រមុំរូបស្រស់

កូនប្រុសថៅកែបុរីហាយធិច ចូលរោងការជាមួយកូនក្រមុំរូបស្រស់

មង្គលការ​កូន​អភិជន​មួយ​គូ​ទៀត​ហើយ ដោយ​កូន​កំលោះ​នាម លាង វិនឡុង ជា​កូន​ប្រុស​របស់​ម្ចាស់​បុរី ហាយធិក គឺ​កំពូល​អ្នក​ជំនួញ លាង សាំង និង​លោក​ស្រី ខ្លឹង ផល្លី។ ចំណែក​អ្នក​ដឹកដៃ​កូន​កំលោះ​វិញ គឺ​លោក​ស្រី ឌិត នីតា ដែល​ជា​ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុម្ពុជា។

កម្មវិធី​ធំ​លំដាប់​សេដ្ឋី​ដែល​រៀបចំ​មាន​ភាព​ប្លែក​ពី​មង្គលការ​កូន​អ្នក​មាន​មួយ​ចំនួន ដោយ​មិន​សូវ​ជា​ផ្ដោត​លើ​ផ្កា​ស្រស់​ខ្លាំង​ពេក​ទេ តែ​តុបតែង​ដោយ​របស់​របរ​ផ្សេង​ៗ គំនូរ ស្បៃ​កំណាត់​ពណ៌​ផ្កាឈូក និង​រុក្ខជាតិ​ច្រើន​យ៉ាង​មក​លម្អ​រោងការ។

តាមដានជាមួយយើង៖ Million Times

កូន​កំលោះ លាង វិនឡុង បាន​ទៅ​សិក្សា​នៅ​បរទេស​តាំង​ពី​ក្មេង ហើយ​ក៏​ទើប​នឹង​បញ្ចប់​ការ​សិក្សា​ត្រឡប់​មក​ខ្មែរ​វិញ​ជួយ​មើល​ការ​ខុស​ត្រូវ​ជំនួញ​គ្រួសារ ព្រម​ទាំង​មាន​សកម្មភាព​មនុស្ស​ធម៌​តំណាង​ក្រុមហ៊ុន​ផង​ដែរ។ ត្បិត​ជា​ថ្ងៃ​ចូលរោង តែ​មង្គលការ​របស់​កូន​ប្រុស​សេដ្ឋី លាង សាំង មាន​វត្តមាន​ថ្នាក់​ដឹកនាំ និង​ភ្ញៀវ​ជា​អ្នក​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​ជាច្រើន មក​ឲ្យ​ពរជ័យ​ដល់​គូ​ស្វាមី​ភរិយា​ថ្មោងថ្មី។

ក្នុងពិធីអាពាហ៍ពិពាហ៍ក្រុមគ្រួសារអភិជនរូបនេះ ក៏ត្រូវបានផ្តល់កិត្តិយសដឹកដៃកូនកំលោះចូលរួមជ័យពីភរិយាលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គឺលោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។

សូមជម្រាបជូនថា កូន​កំលោះ លាង វិនឡុង បាន​ទៅ​សិក្សា​នៅ​បរទេស​តាំង​ពី​ក្មេង ហើយ​ក៏​ទើប​នឹង​បញ្ចប់​ការ​សិក្សា​ត្រឡប់​មក​ខ្មែរ​វិញ​ជួយ​មើល​ការ​ខុស​ត្រូវ​ជំនួញ​គ្រួសារ ព្រម​ទាំង​មាន​សកម្មភាព​មនុស្ស​ធម៌​តំណាង​ក្រុមហ៊ុន​ផង​ដែរ៕

អត្ថបទ៖ មេរ៉ា រូបភាព៖ បាយសី