ហាងកាហ្វេកំពុងល្បីនៅសៀមរាប ចាយទុនរាប់លានដុល្លារ រៀបចំឲ្យមើលទៅដូចក្នុងព្រៃ

ហាងកាហ្វេកំពុងល្បីនៅសៀមរាប ចាយទុនរាប់លានដុល្លារ រៀបចំឲ្យមើលទៅដូចក្នុងព្រៃ

មួយ​រយៈ​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម​កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​លើ​ហាង​កាហ្វេ​ដ៏​ស្រស់​ស្អាត ប្រៀប​ដូច​ក្នុង​ព្រៃ​ពិត​ៗ មាន​ទាំង​ទឹក​ធ្លាក់ និង​សត្វ​ជាច្រើន​ប្រភេទ​ថែម​ទៀត​ផង។

តាមដានជាមួយយើង៖ Million Times

Chesda Coffee & Restaurant ដែល​ទើប​សាងសង់​គ្នា​រួច ក្នុង​ផ្ទៃដី​ដ៏​ធំ និង​ចាយ​ទុន​សន្ធឹកសន្ធាប់​នោះ កំពុងតែ​ទាក់ទាញ​ទេសចរ​ក្នុង​ប្រទេស​ឲ្យ​ឈ្លក់​វង្វេង​ជាមួយ​ទិដ្ឋភាព​ដ៏​ត្រជាក់ ប្រៀប​ដូច​កំពុង​នៅ​ក្នុង​ព្រៃ​យ៉ាង​ដូច្នោះ​ដែរ។

ហាង​មួយ​នោះ​ដែរ នឹង​បើក​ដំណើរ​ការ​នា​ថ្ងៃ ១៤ ខែ​វិច្ឆិកា​ខាងមុខនេះ ប៉ុន្តែ​ក៏​បាន​បើក​សាកល្បង​រួច​មក​ហើយ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ព្រោះ​តែ​ការ​រៀបចំ​មិន​ដូច​ហាង​កាហ្វេ​ទូទៅ ពិសេស​មាន​ទាំង​សំណង់​ផ្សេង​ៗ​ជាច្រើន​ក្នុង​បរិវេណ​ហាង​ដ៏​ល្វឹងល្វើយ Chesda Coffee & Restaurant នោះ និង​មាន​អ្នក​គិត​ ស្មាន​មិន​ដល់​ថា​នៅ​ស្រុក​ខ្មែរ។

ទិដ្ឋភាព​ដែល​គួរឲ្យ​ចង់​គយគន់​បំផុត គឺ​ពន្លឺ​ព្រះអាទិត្យ​ដែល​ចាំង​ជះ​មក​ប៉ះ​នឹង​ស្លៀក​ឈើ អ្នក​ដែល​បាន​ទៅ​ដល់​ហើយ​លាន់​មាត់​សរសើរ​ពី​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ម្ចាស់​ហាង​គ្រប់​គ្នា។រុក្ខជាតិ​ដែល​មាន​នៅ​ក្នុង​ហាង​មួយ​ចំនួន គឺ​ម្ចាស់​ហាង​បាន​ទៅ​ដើរ​រក​ពី​ក្នុង​ព្រៃ​តែម្ដង ហើយ​រៀបចំ​ទុយយោ​បង្កប់​តាម​ដើម​ឃើញ​មើល​ទៅ​ដូច​ផ្សែង ពេល​ចូល​ដល់​ព្រៃ​ជ្រៅ​មែនទែន។

មិន​ត្រឹម​ហាង​កាហ្វេ​ដ៏​ធំ​បែប​សហសម័យ​ឡើយ សូម្បី​តែ​បន្ទប់ទឹក ក៏​អ្នក​រចនា​បាន​យ៉ាង​ប្រណីត គ្មាន​ចន្លោះ​កន្លែង​ណា​ឡើយ។ បើ​ទោះ​ជាមិន​ទាន់​មាន​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​ចំណាយ​ក្នុង​ការ​សាង​សង់ Chesda Coffee & Restaurant ក៏​ពិត​មែន តែ​អ្នក​ជំនាញ​ជាច្រើន​អះអាង​ថា ទំហំ​សាច់​ប្រាក់​ច្រើន​ខ្លាំង ព្រោះ​ទាំង​តម្លៃ​ដី និង​សម្ភារៈ​សាងសង ដេគ័រ ទៀត​៕

អត្ថបទ៖ មេរ៉ា