ក្រោយអាជីវកម្មជោគជ័យ CEO ចល័ត Logistics ចូលរោងការយ៉ាងអធិកអធម

ក្រោយអាជីវកម្មជោគជ័យ CEO ចល័ត Logistics ចូលរោងការយ៉ាងអធិកអធម

ម្ចាស់ ចល័ត Logistics ទើបតែ​ចូល​រោងការ​ជាមួយ​នារី​វ័យ​ក្មេង​ស្រស់​ស្អាត វិចិត្រ សិរីវណ្ណ ក្រោយ​ពី​អាជីវកម្ម​កាន់តែ​រីក​ធំធាត់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ថ្មី​ៗ​នេះ​ទៀតសោត​លោក ស៊ូ សេដ្ឋី ទើប​ទទួល​ពាន​រង្វាន់ជាបុគ្គលមួយរូបក្នុងចំណោម 40 Under 40 របស់ Prestige Magazine។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​មង្គលការ​ដ៏​ធំ​កាលពី​ថ្ងៃ ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ របស់​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចល័ត​ឡូជីស្ទីក ពិតជា​រៀបចំ​បាន​យ៉ាង​ស្រស់​ស្អាត និង​ប្រណីត​មិន​ចាញ់​កូន​អ្នក​មាន​ៗ​ដទៃ​ឡើយ​ទាំង​ផ្កា​ស្រស់ និង​កន្លែង​ប្រារព្ធ គឺ​ជា​កន្លែង​ដែល​អ្នក​អភិជន​ទាំងឡាយ​មក​រៀបចំ​មង្គលការ។

ថ្ងៃ​ជយមង្គល​របស់​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចល័ត​ឡូជីស្ទីក ក៏​មាន​វត្តមាន​មន្ត្រី​ធំ​ៗ ព្រម​ទាំង​អ្នក​ជំនួញ​ជាច្រើន​រូប​ដូចគ្នា។ ក្រៅពី​ភ្ញៀវ ជា​អ្នក​ជំនួញ​ហើយ​នោះ ទាំង​កូន​កំលោះ និង​កូន​ក្រមុំ​សុទ្ធសឹង​សម្បូរ​សាច់ញាតិ ធ្វើឲ្យ​កម្មវិធី​មង្គលការ​ បោរពេញ​ដោយ​ភាព​ក្អាកក្អាយ និង​ពាក្យ​ជូនពរជ័យ​ដល់​គូ​ស្វាមី​ភរិយា​ទាំង ២។

គួរ​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ខែ​មុន​វិបសាយ​ព័ត៌មាន​របស់​ប្រទេស​សិង្ហបុរី​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន VC របស់សិង្ហបុរី Satori Giants ចូលមកប្រទេសកម្ពុជាជាមួយនឹងការវិនិយោគនៅក្នុង Jalat Logistics៕ ចល័យ Logistics ត្រូវបាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០២១ ដោយ​មាន​ស្ថាបនិក ៣ រូប៕

រូបភាព៖ FAST films&photography