មេដឹកនាំវៀតណាម រីករាយដែលដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម

មេដឹកនាំវៀតណាម រីករាយដែលដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម

ក្នុងជំនួួបនៅទីក្រុនគុនមិញ ប្រទេសចិន មេដឹកនាំកម្ពុជា និងវៀតណាមបានពិភាក្សាគ្នាលើទិដ្ឋភាពច្រើនរាប់តាំងពីការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ព្រមទាំងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជំនួបនេះធ្វើឡើងក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ  ប្រទេសវៀតណាម ដែលដឹកនាំដោយសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗនេះ។ 

តាមដានជាមួយយើង៖ Million Times

លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី វៀតណាម បានសម្ដែងនូវសេចក្ដីរីករាយចំពោះពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ដែលបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ 

បុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់ខ្មែរ បានបិទបញ្ចប់ដោយជោគជ័យជាមួយការបន្សល់ទុកនូវអនុស្សាវរីយ៍ មនោសញ្ចេតនា ក្តីរំភើប និងការចងចាំយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្រោម។

តាមរយៈអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីការប្រគេនបរិក្ខារ នានាដល់ព្រះ សង្ឃវត្តស្វាយសៀមថ្មីហើយនោះ ក៏បានកៀរគរបច្ច័យបានជាង៩០ម៉ឺនដុល្លារប្រគេន ដល់ព្រះសង្ឃ គង់ នៅវត្តស្វាយសៀមថ្មី និងបានប្រគេនដល់វត្តចំនួន១៤២វត្តផ្សេងទៀត នៅក្នុងខេត្តត្រាវិញ ក្នុងមួយវត្តបច្ច័យ ១ម៉ឺនដុល្លារអាមេរិក៕

អត្ថបទ សាងកុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី